យុគសម័យ - យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc និងភរិយានឹងធ្វើទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែឧសភា, ធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រន័រវេសពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែឧសភា និងធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែឧសភា។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា (រូបថតៈ VGP)
តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev, នាយករដ្ឋមន្រ្តីន័រវែស Erna Solberg, និងនាយករដ្ឋមន្ត្រីស៊ុយអែតលោក Stefan Löfen, នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc និងភរិយា នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែឧសភា, បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រន័រវេសពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែឧសភា និងបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែឧសភា៕
(យោងតាម baoquocte.vn)

មតិពីមិត្តអ្នកអាន