កិច្ចប្រជុំមេបញ្ជាការកងទ័ពការពារជាតិអាស៊ានបានបើកនៅប្រទេសថៃ

00:54 | 15/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - កិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិអាស៊ានលើកទី១៦ (ACDFM-16) ក្រោមប្រធានបទ “សន្តិសុខប្រកបដោយចីរភាព” បានប្រព្រឹត្តទៅនាថ្ងៃទី៧ខែមីនានៅទីក្រុង Pattaya នៃប្រទេសថៃ។ គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក លោក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

ប្រធានប្រតិភូដែលចូលរួមក្នុងកិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិនៃបណ្តាប្រទេសអាស៊ាន ()

ថ្លែងនៅឯពិធីបើកកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក Ponpipat Benyasri មេបញ្ជាការកងកម្លាំងការពារជាតិនៃកងកម្លាំងខេមរៈភូមិន្ទថៃបានតាងនាមកងកម្លាំងប្រដាប់អាវុធ ថៃ(LLVV) បញ្ជាក់ថា នាពេលកន្លងទៅ កងកម្លាំងប្រដាប់អាវុធរបស់បណ្តាប្រទេសអាស៊ានមានការរួមចំណែកដ៏សំខាន់ ក្នុងការធានាសន្តិសុខ ក៏ដូចជាបរិយាកាសសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ លោកឧត្តមសេនីយ៍ឯក Ponpipat បានសង្កត់ធ្ងន់ថា ការរៀបចំ ACDFM-16 គឺជាសកម្មភាពជាក់ស្តែងមួយ ដើម្បីលើកកម្ពស់ការបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពថែមទៀតសម្រាប់ដោះស្រាយរាល់បញ្ហាប្រឈមរួម។

លោក Phan Van Giang ក្នុងកិច្ចប្រជុំ (រូបថតៈ qdnd)

នៅក្នុងកិច្ចប្រជុំ ប្រធាននៃគណៈប្រតិភូយោធាជាន់ខ្ពស់ បានថ្លែងសុន្ទរកថាសំខាន់ៗ និងផ្លាស់ប្តូរមតិយ៉ាងជ្រាលជ្រៅនូវបញ្ហាប្រឈមនៃសន្តិសុខប្រពៃណីនិងមិនមែនប្រពៃណី ក្នុងនោះមានសន្តិសុខសមុទ្រ ការប្រឆាំងភេរវកម្ម និងគ្រោះមហន្តរាយធម្មជាតិ។ គណៈប្រតិ ភូបានឯកភាពថា សមុទ្រដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសនីមួយៗ រួមទាំងប្រទេសដែលមានសមុទ្រនិងមិនមានសមុទ្រ។ សន្តិសុខសមុទ្រគឺជាកត្តាសំខាន់បំផុតមួយដែលកំណត់នូវស្ថិរភាពរបស់បណ្តាអាស៊ាន។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក លោក Phan Van Giang បានសម្តេងនូវការព្រួយបារម្ភ ចំពោះរាល់ការគំរាមកំហែងមិនមែនប្រពៃណី ដែលកំពុងមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ ក្នុងនោះមានបញ្ហាដូចជាលទ្ធិភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម បទល្មើសឆ្លងដែន ការប្រែប្រួលនៃអាកាសធាតុ នៅតែជាបញ្ហាប្រឈមសម្រាប់សន្តិសុខសកលនិងតំបន់នីមួយៗ។

ប្រទេសថៃបានប្រគល់ទង់ជាតិប្រធាន ACDFM ទៅប្រទេសវៀតណាម (រូបថតៈ qdnd.vn)

ឧត្តមសេនីយ៍ឯក លោក Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះព្រាងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំ ACDFM លើកនេះ ក្នុងនោះសង្កត់ធ្ងន់នូវសារៈសំខាន់របស់សមុទ្រខាងកើតនិងការសន្យារបស់ប្រទេសនានាក្នុងការរក្សាសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត សមស្របជាមួយច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS)។

ប្រធានគណៈប្រតិភូបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយនៅឯកិច្ចប្រជុំ ACDFM-16

ទន្ទឹមជាមួយគ្នានោះ លោក Phan Van Giang បានស្នើឲ្យកងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រនិងកងនាវាចរនិងភាគីពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរព័ត៌មាន ដើម្បីដោះស្រាយរាល់បញ្ហាកើតមានឡើងនៅសមុទ្រ។ ឧត្តមសេនីយ៍ ឯក លោក Phan Van Giang បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយមានគោលនយោបាយសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវ កងទ័ពប្រជាជនវៀតណាមបានបញ្ជូនកងកម្លាំងចូលរួមរាល់សកម្មភាពរួមគ្នាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន។

កិច្ចប្រជុំ ACDFM-16 បានចេញសេចក្តីថ្លែងការណ៍រួមនិងបានរៀបចំពិធីប្រគល់ទង់ប្រធាន ACDFM សម្រាប់វៀតណាម ជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំ ២០២០។ នៅខាងក្រៅកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក លោក Phan Van Giang មានបានជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូយោធាជាន់ខ្ពស់មកពីប្រទេសថៃនិងមីយ៉ាន់ម៉ាផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត