វៀតណាមចែករំលែកនូវសមិទ្ធិផលទទួលបានក្នុងកិច្ចការពារជំរុញសិទ្ធិស៊ីវិលនិងនយោបាយ

00:54 | 15/05/2019 (យោងតាម baotintuc បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នៅថ្ងៃទី ១១ ខែមីនា នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) គណៈកម្មការសិទ្ធិមនុស្ស (អង្គការសហប្រជាជាតិ) បានរៀបចំសម័យប្រជុំមួយដើម្បីពិនិត្យមើលឡើងវិញនូវរបាយការណ៍ជាតិលើកទី ៣ របស់វៀតណាម ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ (ICCPR)។

តំណាងរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងតំណាងក្រុមការងារអន្តរផ្នែកវៀតណាមនៅឯកិច្ចប្រជុំដើម្បីពិនិត្យមើលឡើងវិញនូវរបាយការណ៍ជាតិលើកទី ៣ របស់វៀតណាមស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីសិទិ្ធស៊ីវិលនិងសិទ្ធិនយោបាយ នាថ្ងៃទី ១១ ខែមីនា នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) (រូបថតៈ baoquocte)

គណៈប្រតិភូវៀតណាមដែលចូលរួមក្នុងកិច្ចប្រជុំនេះដឹកនាំអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក Nguyen Khanh Ngoc និងសមាជិកចំនួន ២០ រូបមកពីស្ថាប័នពាក់ព័ន្ធ។ ថ្លែងទៅកាន់អង្គប្រជុំ អនុរដ្ឋមន្រ្តីលោក Nguyen Khanh Ngoc បានសង្កត់ធ្ងន់ថាការកែទម្រង់និងការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា មិនត្រឹមតែធ្វើឡើងនៅក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក្នុងផ្នែកស្មុគស្មាញមួយចំនួន ដូចជាច្បាប់ យុត្តិធម៌ គ្មានការរើសអើង រដ្ឋបាលសាធារណៈការ ជាពិសេស គឺជំរុញនិងការពារសិទ្ធិ សេរីភាពជាសារវ័ន្តរបស់មនុស្ស។

ការចូលរួមក្នុងសម័យប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សលើកនេះ បានបង្ហាញពីភាពត្រឹមត្រូវរបស់វៀតណាមក្នុងការបំពេញកាតព្វ កិច្ចរបស់ខ្លួនដើម្បីរាយការណ៍អំពីការសភាពការណ៍នៃការអនុវត្តរាល់ការសន្យាអន្តរជាតិ។ ជំនួបពិភាក្សានៅក្នុងកិច្ចប្រជុំក៏ជួយឲ្យគណៈកម្មា ធិការនិងប្រទេសនានាឃើញច្បាស់រូបភាពជាវិជ្ជមាននិងនិន្នាការអភិវឌ្ឍន៍ដ៏រឹងមាំក្នុងកិច្ចការពារនិងជំរុញសិទ្ធិមនុស្ស។

ព័ត៌មានដែលបានផ្សព្វផ្សាយនៅឯកិច្ចប្រជុំនេះ នឹងជួយដល់សមាជិកនៃគណៈកម្មាធិការអាចយល់ច្បាស់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិ បាលវៀតណាម សមិទ្ធផលនិងវឌ្ឍនភាពដែលវៀតណាមបានទទួលបាន ព្រមទាំងបញ្ហាប្រឈមនិងការសាកល្បងននានាដែលវៀត ណាមបានជួបប្រទះនៅក្នុងលើកកម្ពស់និងការពារសិទ្ធិនិងសេរីភាពនៅក្នុងប្រទេសវៀតណាម៕

ICCPR គឺជាអនុសញ្ញាអន្ដរជាតិដ៏សំខាន់មួយដែលមានវិសាលភាពទូលំទូលាយគ្របដណ្តប់លើសិទ្ធិស៊ីវិលនិងនយោបាយទាំងអស់របស់បុគ្គលម្នាក់ៗ។ ចាប់តាំងពីបានចូលរួមអនុសញ្ញា ICCPR នៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ១៩៨២មក វៀតណាមបានទទួលនូវសមិទ្ធផលដ៏អស្ចារ្យជាច្រើនក្នុងកិច្ចរការពារនិងលើកកម្ពស់សិទ្ធិមនុស្ស។

នៅចុងឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ វៀតណាមបានដាក់ជូនរបាយការណ៍ជាតិលើកទី ៣ ស្តីពីការអនុវត្តអនុសញ្ញា ICCPR និងរបាយការណ៍នេឆ្លើយតបទៅនឹងបញ្ជីស្តីពីបញ្ហាកង្វល់របស់គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

របាយការណ៍បានបង្ហាញថា វៀតណាមមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងមានភាពជឿនលឿនក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងកិច្ចការពារនិងលើកកម្ពស់សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចាប់តាំងពីការដាក់ជូននូវរបាយការណ៍ទី ២។


(យោងតាម baotintuc បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត