ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹមបានចាប់ផ្តើមយាងធ្វើព្រះរាជទស្សនកិច្ចផ្លូវការនៅវៀតណាម

00:54 | 15/05/2019 (ប្រភព៖ vietnamplus.vn)

យុគសម័យ - នេះជាដំណើរយាងធ្វើព្រះរាជទស្សនកិច្ចផ្លូវការ នៅវៀតណាមជាលើកទី ២ ក្រោយរយៈពេល២០ឆ្នាំ របស់ព្រះចៅស៊ុលតង់នៃប្រ៊ុយណេដារូសាឡឹម ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពនិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។

ព្រះមហាក្សត្រនៃប្រ៊ុយណេដារូសាឡឹម Sultan Haji Hassanal Bolkiah (រូបថតៈ TTXVN)

តបតាមការយាងរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong ព្រះមហាក្សត្រនៃប្រ៊ុយណេដារូ សាឡឹម Sultan Haji Hassanal Bolkiah បានចាប់ផ្តើមយាងធ្វើព្រះរាជទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ខែមីនា។

ដំណើរយាងធ្វើព្រះរាជទស្សនកិច្ចនៅវៀតណាមនាពេលនេះរបស់ព្រះចៅស៊ុលតង់ប្រ៊ុយណេដារូសាឡឹម Haji Hassanal Bolkiah បានប្រព្រឹត្តទៅនៅក្នុងបរិបទនៃទំនាក់ទំនងរវាងវៀតណាមនិងប្រ៊ុយណេ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៩២ មក គឺមានការអភិវឌ្ឍយ៉ាងរលូនទាំងទ្វេភាគីនិងពហុភាគី។ យ៉ាងណាមិញ វិស័យជាច្រើនដែលមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ជំនឿទុកចិត្តនយោបាយត្រូវបានពង្រឹង តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូនិងការជួបប្រាស្រ័យជាន់ខ្ពស់ផងដែរ។

សូមគូសបញ្ជាក់ថា នេះជាដំណើរយាងធ្វើព្រះរាជទស្សនកិច្ចជាផ្លូវការនៅវៀតណាមជាលើកទី ២ ក្រោយរយៈពេលជាង ២០ ឆ្នាំ របស់ព្ រះមហាក្សត្រប្រ៊ុយណេ សំដៅពង្រឹងទំនាក់ទំនងមិត្តភាពនិងជំរុញកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគី ដើម្បីឆ្ពោះទៅអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩២-២០២២)៕

(ប្រភព៖ vietnamplus.vn)

(ប្រភព៖ vietnamplus.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត