នាថ្ងៃទី២៨ ខែមីនា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀតណាម បានរៀបចំសន្និសីទកាសែតជាប្រចាំសប្ដាហ៍។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang
ឆ្លើយសំណួររបស់អ្នកសារព័ត៌ មានស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មានដែលថា នាពេលថ្មីៗនេះ ចិន បានប្រកាស ការធ្វើសមយុទ្ធដោយបាញ់គ្រាប់ពិតនៅតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម ព្រមទាំងប្រកាសផែនការកសាងកោះចំនួន៣រួមមានកោះ Phu Lam កោះ Cay និងកោះ Duy Mong ចំណុះប្រជុំកោះ Hoang Sa របស់វៀត ណាម អោយក្លាយទៅជាទីក្រុងនិងមូលដ្ឋានសេវាកម្មភ័ស្តុភាយុទ្ធសាស្រ្តនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះ អាងថា វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa តាមបទបញ្ញត្តិនៃច្បាប់អន្តរជាតិ។ លោកស្រី Le Thi Thu Hang បាន បន្តថា ការដែលចិនដំណើរការសមយុទ្ធដោយបាញ់គ្រាប់ពិតនៅប្រជុំកោះ Hoang Sa របស់វៀតណាមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ហើយមានផែនការកសាងកោះ Phu Lam កោះ Cay និងកោះ Duy Mong ចំណុះ ប្រជុំកោះ Hoang Sa របស់វៀតណាម អោយក្លាយទៅជាទីក្រុងនិងមូលដ្ឋាន សេវាកម្មភ័ស្តុភាយុទ្ធសាស្ត្រសំខាន់ៗរបស់ចិននោះ បានរំលោភបំពានយ៉ាងធ្ងន់ ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះ ដើរផ្ទុយទៅនឹងកិច្ចព្រម ព្រៀងស្ដីពីគោលការណ៍សារវ័ន្តស្ដីពីការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀត ណាមនិងចិន រំលោភបំពានលើស្មារតីនៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ធ្វើអោយស្ថានភាពស្មុគស្មាញនិង អវិជ្ជមានសម្រាប់ដំណើរការចរចានាបច្ចុប្បន្នរវាងចិននិងអាស៊ានស្ដីពីក្រមប្រតិ បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ក៏ដូចជាការរក្សាបរិយាកាសសន្តិ ភាព ស្ថិរភាពនិងកិច្ចសហប្រតិបតិ្តការនៅសមុទ្រខាងកើត ផងដែរ។
វៀតណាមសំណូមពរអោយចិនបញ្ឈប់ហើយមិនទុកអោយកើតមានសកម្មភាពប្រហាក់ប្រហែលគ្នាជាថ្មីម្ដងទៀត គោរពអធិបតេយ្យភាពរបស់វៀតណាម លើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa គោរពការយោគយល់គ្នារួមរវាង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាច្បាប់អន្តរជាតិ មិនមានសកម្មភាពដែល បង្កភាពតានតឹងឬធ្វើអោយស្ថានភាពស្មុគស្មាញថែមទៀតក្នុងតំបន់។ ក្រសួង ការបរទេសវៀតណាមក៏បានជួបនិងប្រគល់កំណត់ទូតជូនចំពោះតំណាងការទូតចិនប្រចាំវៀតណាមដើម្បីប្រឆាំងជំទាស់នឹងរឿងហេតុទាំងនេះ ផងដែរ៕
(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន