យុគសម័យ - នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ នៅទីស្នាក់ការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយតំណាងអចិន្ត្រៃយ៍នៃការិយាល័យមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ប្រចាំនៅវៀតណាម លោក Jonathan Dunn ។
លោកនាយករដ្ឋមន្ត្រីអញ្ជើញទទួលជួបជាមួយតំណាងអចិន្ត្រៃយ៍នៃការិយាល័យមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ប្រចាំនៅវៀតណាម (រូបថត: VGP / Nhat Bac)
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc សង្ឃឹមថា ក្នុងតួនាទីថ្មី លោក Jonathan នឹងក្លាយទៅជាស្ពានមួយរវាងវៀតណាមនិង IMF និងបន្តអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិង IMF។ លោកនាយករដ្ឋមន្ត្រីមានបំណងថា លោក Jonathan នឹងបន្តផ្តល់អនុសាសន៍ភ្លាមៗ សម្រាប់វៀតណាម ជាពិសេសក្នុងគោលនយោបាយរូបិយវត្ថុនៅក្នុងបរិបទអន្តរជាតិមានបម្រែបម្រួលយ៉ាងស្មុគស្មាញដូចសព្វថ្ងៃ។
នាយករដ្ឋមន្ត្រីក៏ចង់ឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ សហការនិងគាំទ្រវៀតណាមក្នុងការពិនិត្យឡើងវិញ ការវាយតម្លៃ ធ្វើបច្ចុប្បន្នភាពព័ត៌មាននិងស្ថិតិអំពីវិស័យសេដ្ឋកិច្ចដែលមិនត្រូវបានសង្កេត (ផ្នែកសេដ្ឋកិច្ចក្រៅផ្លូវការ) ដែលត្រូវបានចាត់ទុកថា គណយ្យសម្រាប់សមាមាត្រដ៏ធំមួយនៃផលិតផលក្នុងស្រុកសរុប។ នាយករដ្ឋមន្ត្រីស្នើឲ្យមូលនិធិរូបិយវត្ថុអន្ដរជាតិ ជួយវៀតណាមក្នុងការគណនាតំបន់សេដ្ឋកិច្ចនេះដោយយកចិត្តទុកដាក់ ស្មោះត្រង់និងមានលក្ខណៈវិទ្យាសាស្រ្តផងដែរ។
(រូបថត: VGP / Nhat Bac)
ចំណែកឯលោក Jonathan Dunn បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក៏ដូចជារាល់គោលនយោបាយសេដ្ឋកិច្ចរបស់វៀតណាមនាពេលកន្លងទៅ។ លោកឲ្យដឹងថា នឹងរាយការណ៍ជូនថ្នាក់ដឹកនាំ IMF អំពីសំណើររបស់លោកនាយករដ្ឋមន្ត្រី ក្នុងការជួយឧបត្ថម្ភគណនាតំបន់សេដ្ឋកិច្ចក្រៅផ្លូវការ ហើយលោកបានជឿជាក់ថា IMF នឹងជួយវៀតណាមវាស់វែងលទ្ធផលជាតិ៕
(យោងតាម chinhphu.vn បកប្រែដោយ មិញ អាញ់)


មតិពីមិត្តអ្នកអាន