នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ សេចក្តីជឿជាក់យ៉ាងមុតមាំលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមកាន់តែល្អប្រសើរ

00:54 | 14/05/2019

នាព្រឹកថ្ងៃទី១២ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញវាយឃ្មោះ បើកឲ្យដំណើរការផ្សារហ៊ុនលើកដំបូង បន្ទាប់ពីរយៈពេលសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញវាយឃ្មោះបើកឲ្យដំណើរការផ្សារហ៊ុននាដើមនិទាឃរដូវ (រូបថតៈ VOV )

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធ សុក្រិតក្របខ័ណ្ឌច្បាប់អំពីមូលបត្រនិងផ្សារហ៊ុន ក្នុងនោះ ផ្តោតសំខាន់លើការធ្វើវិសោធនកម្មច្បាប់មូលបត្រដើម្បីដាក់ជូនរដ្ឋសភាអនុម័តក្នុងឆ្នាំ ២០១៩ នេះ។

“រដ្ឋាភិបាលនឹងបន្តកែលំអបរិយាកាសវិនិយោគអាជីវកម្ម ដោយខ្ជាប់ខ្ជួននឹងគោលនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច នាវានុវត្តន៍រូបសណ្ឋានកំណើនដោយមិនប្រែប្រួល និងចាត់ទុកសេដ្ឋកិច្ចឯកជនជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ហេតុដូច្នេះ ការអភិវឌ្ឍទីផ្សារហ៊ុនប្រកបដោយចីរភាពនិងការពង្រីកតួនាទីរបស់ទីផ្សារហ៊ុនក្នុងការបង្កើបគុណភាពកំណើន បង្កើនលក្ខណៈតម្លាភាពនៃខឿនសេដ្ឋកិច្ចនាពេលខាងមុខគឺសំខាន់ណាស់”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc។

ក៏នាព្រឹកថ្ងៃទី១២ខែកុម្ភៈ ទីផ្សារមូលបត្រទីក្រុងហូជីមិញបានរៀបចំការវាយឃ្មោះ ដើមនិទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត