ក្នុងឱកាសដែលប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri បានអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាថ្ងៃទី ២១ កុម្ភៈ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម - អាហ្សង់ទីន។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ អញ្ជើញថតរូបជាមួយប្រធានាធិបតីអាហ្សង់ទីន លោក លោក Mauricio Macri និងលោកជំទាវ (រូបថតៈ TTXVN)
យោងតាមសេចក្តីថ្លែងការណ៍រួម ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលសម្រេចបានក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចហើយបានព្រមព្រៀងបន្តកិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ច - ធ្វើពាណិជ្ជកម្ម និងធ្វើតុល្យភាពផលប្រយោជន៍របស់ភាគីទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាព បន្តជំរុញវិស័យទេសចរណ៍ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចនិងរួមចំណែកលើកកម្ពស់ការយល់ដឹងនិងការទុកចិត្តគ្នារវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងស្វាគមន៍ប្រទេសទាំងពីរពិចារណានូវវិធានការមួយចំនួនដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរឆ្លងដែលរបស់ពលរដ្ឋនៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការការយកចិត្តទុកដាក់ ក្នុងកិច្ចសហប្រតិបត្តិការប្រើប្រាស់ថាម ពលបរមាណូដើម្បីគោលដៅសន្តិភាព។ ភាគីទាំងពីរបានសម្តែងនូវបំណងប្រាថ្នារបស់ខ្លួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។
ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងវប្បធម៌ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងជំរុញកម្មវិធីផ្លាស់ប្តូរវប្បធម៌ដំណាក់កាល ២០១៩-២០២៣ ព្រមទាំងជំរុញការអនុវត្ត អនុស្សារណៈយោគយល់រវាងវិទ្យុសម្លេងវៀតណាមនិងប្រព័ន្ធទំនាក់ទំនងនិងព័ត៌មានសាធារណនៃសហព័ន្ធសាធារណរដ្ឋអាហ្សង់ទីន ។ ភាគីទាំងពីរបានព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡានិងបង្កើនការផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ៕
(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន