ទំនាក់ទំនងឡាវ - វៀតណាមជានិច្ចកាលជាទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាព​ពិសេស និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

00:54 | 14/05/2019

នៅក្នុងការចរចារវាងអក្គលេខាបក្ស ប្រធានរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជានៅក្នុងជំនួបធ្វើការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou នោះ ភាគីទាំងពីរបានអះអាងសារជាថ្មីថា នឹងបន្តរួមគ្នារក្សា ពូនជ្រំ និងអភិវឌ្ឍន៍ ដើម្បីប្រពៃណីដ៏ល្អប្រសើរ និងទំនាក់ទំនងពិសេស ស្មោះសររវាងប្រទេសទាំងពីរឲ្យកាន់តែទទួលបានសមិទ្ធិផល ។

លោកស្រី Sounthone Xayachak សមាជិការមជ្ឈឹមបក្ស ប្រធានគណកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ (រូបថត៖ TTXVN)

លោកស្រី Sounthone Xayachak សមាជិការមជ្ឈឹមបក្ស ប្រធានគណកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវបានអះអាងដូច្នេះ ពេលឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅឡាវស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសឡាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។

លោកស្រី Sounthone Xayachak បានឲ្យដឹងថានៅក្នុងការចរចារវាងអក្គលេខាបក្ស ប្រធានរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជានៅក្នុងជំនួបធ្វើការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou នោះ ភាគីទាំងពីរបានអះអាងសារជាថ្មីថា នឹងបន្តរួមគ្នារក្សា ពូនជ្រំ និងអភិវឌ្ឍន៍ ដើម្បីប្រពៃណីដ៏ល្អប្រសើរ និងទំនាក់ទំនងពិសេស ស្មោះសររវាងប្រទេសទាំងពីរឲ្យកាន់តែទទួលបានសមិទ្ធិផល ប្រកបដោយជោគជ័យ និងគុណភាព ក៏ដូចជានាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាម។ ជាពិសេស ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៩ ដែលជាមូលដ្ឋានសម្រាប់ការរៀបចំអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំពោះគម្រោង និងស្ថាប័ននីមួយៗផងដែរ៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត