នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងថា យ៉ិនសិន Ngoc Linh នឹងគូសសញ្ញាថ្មីក្នុងប្រវត្តិសាស្រ្តសម្រាប់ឧស្សាហកម្មឱសថវៀតណាម

00:54 | 13/05/2019

នាព្រឹកថ្ងៃទី ២០ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូរ ការតាំងពិព័រណ៍ “បេតិកភណ្ឌវប្បធម៍ យ៉ិនសិន Ngoc Linh Kon Tum - រតនៈសម្បត្តិធម្មជាតិ” នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិហាណូយ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ chinhphu.vn)

អញ្ជើញថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគោលគំនិត រួមទាំងការសម្របសម្រួលរបស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនខេត្ត Kom Tum ក្នុងការនាំមកនូវបេតិកភណ្ឌវប្បធម៌និងផលិតផលរបស់ខេត្ត រួមមានយ៉ិនសិន Ngoc Linh មកដាក់តាំងបង្ហាញនៅរដ្ឋធានីហាណូយនាប៉ុន្មានថ្ងៃដើមឆ្នាំ២០១៩នេះ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញកាត់ខ្សែបូរ បើកកាតាំងពិព័ណ៌ បេតិកភណ្ណវប្បធម៌ យ៉ិនសិន Ngoc Linh Kon Tum

ដើម្បីនាំយ៉ិនសិន Ngoc Linh ឲ្យក្លាយជា រតនៈសម្បត្តិរបស់ជាតិ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាំបាច់ត្រូវមានយុទ្ធសាស្រ្តជាក់ស្តែងអំពីការផ្សព្វផ្សាយ ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ក្នុងនោះមានទាំងការទាក់ទាញការចាប់ផ្តើមអាជីពនិងពង្រីកនូវតួនាទីស្នូលរបស់អាជីវកម្ម។ នាយករដ្ឋមន្ត្រីបានជឿជាក់និងសង្ឃឹមថា៖ យ៉ិនសិន Ngoc Linh នឹងក្លាយទៅជាសញ្ញាសម្គាល់ថ្មីមួយ នៅក្នុងឧស្សាហកម្មឱសថ ដើម្បីនាំខេត្ត Kon Tum និង Quang Nam ក្លាយទៅជាទីកន្លែងទាក់ទាញរបស់វៀតណាម៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត