អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan

00:54 | 13/05/2019

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងនូវគោលនយោបាយឥតងាករ៉េរបស់វៀតណាម គឺយកចិត្តទុកដាក់លើការបង្កើននិងបើកទូលាយទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយថៃ

អគ្គលេខាបក្ស ប្រធានរដ្ឋ​ លោក Nguyen Phu Trong ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan

នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងនូវគោលនយោបាយឥតងាករ៉េរបស់វៀតណាម គឺយកចិត្តទុកដាក់លើការបង្កើននិងបើកទូលាយទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយថៃ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានពីកិច្ចពិភាក្សារវាងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមនិងគណៈប្រតិភូក្រសួងការពារជាតិថៃ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលនិងប្រជាជនថៃចំពោះវៀតណាមក្នុងការកសាងនិងការពារប្រទេស ព្រមទាំងបានសម្តែងជំនឿជាក់ថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការជំរុញទំនាក់ទំនងមិត្តភាព ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែកនិងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀត ណាមនិងថៃនិយាយរួម។

ចំណែកលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ Prawit Wongsuwan បានសម្តែងនូវបំណងប្រាថ្នារបស់លោក ក្នុងការបន្តដើរតួនាទីនិងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាម និងអះអាងថា ថៃនឹងរួមសហ ការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ក៏ដូចជាការអនុវត្តកិច្ចសន្យាដែលភាគីទាំងពីរបានចូលរួម ជាពិសេស គាំទ្រការជំរុញភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរផងដែរ៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត