នាយករដ្ឋមន្ត្រីបានលើកឡើងទស្សនៈអំពី “សកម្មភាពមហាសាគរ” នៅដាវ៉ូស

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ២៣ ខែមករា តាមម៉ោងតំបន់ (ល្ងាចថ្ងៃទី២៣ខែមករា តាមម៉ោងទីក្រុងហាណូយ) ក្នុងឱកាសចូលរួមកិច្ចប្រជុំ WEF Davos 2019 នៅប្រទេសស្វីស នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញថ្លែងសុន្ទរកថាបើកសម័យពិភាក្សា ក្រោមប្រធានបទ “ជំនួបរវាងមេដឹកនាំស្តីពីរបៀបវារៈសកម្មភាពមហាសាគរ”។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងសុន្ទរកថាបើកសម័យពិភាក្សា ដោយប្រធានបទ “ជំនួបរវាងមេដឹកនាំស្តីពីរបៀបវារៈសកម្មភាពមហាសាគរ” នៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Davos 2019 (រូបថតៈ TTXVN)

លោកនាយករដ្ឋមន្រ្តីបានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងជាច្រើននៅក្នុងអភិបាលកិច្ចសមុទ្រនិងមហាសមុទ្រ ប៉ុន្តែក៏បានចាត់ទុកថា ចាំបាច់ត្រូវមានចំណុចលោតផ្លោះ ជាពិសេសការកៀរគរនិងការបែងចែកធនធានប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ កំរិតទឹកសមុទ្រកើនឡើង និងការជួយឧបត្ថម្ភសំរាប់បណ្តាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត។

នាយករដ្ឋមន្រ្តីបានស្នើឲ្យបង្កើត “វេទិកាភាពជាដៃគូសាធារណៈ - ឯកជនបើកចំហស្តីពីការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនិងការពារបរិស្ថានអេកូឡូស៊ីសមុទ្រ” សំដៅចែករំលែកបទពិសោធន៍ កិច្ចសហប្រតិបត្តិការ ការផ្ទេរបច្ចេកវិទ្យា កៀរគប្រភពធនធាននិងទាក់ទាញការចូលរួមរបស់សហគ្រាសទៅក្នុងកិច្ចការពារបរិស្ថានសមុទ្រ។

ដោយមានបរិយាកាសនៃការតភ្ជាប់ក្នុងបដិវត្តឧស្សាហកម្ម ៤.០ ដែលកំពុងបើកចេញឱកាសអភិវឌ្ឍន៍សម្រាប់វិស័យជាច្រើន ក្នុងនោះមានកិច្ចការពារសមុទ្រ - មហាសាគរ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) រួមសហការជាមួយដៃគូដើម្បីស្រាវជ្រាវ និងជំរុញការបង្កើតបណ្តាញចែករំលែកទិន្នន័យសកលអំពីសមុទ្រនិងមហាសាគរ ព្រមទាំង ស្វាគមន៍សហគមន៍អន្តរជាតិក្នុងការគាំទ្រជំហររួមរបស់អាស៊ានអំពីតម្រូវការ ធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ K.P. Sharma Oli (រូបថតៈ TTXVN)

នៅខាងក្រៅកិច្ចប្រជុំ WEF Davos 2019 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ លោក K.P. Sharma Oli

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ប្រទេសនេប៉ាល់ដែលបានជួយគាំទ្រវៀតណាមក្នុងការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដំណាក់កាល ២០២០-២០២១។

ចំណែកឯនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Sharma Oli បានអបអរសាទរចំពោះរាល់សមិទ្ធិផលដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាប៉ុន្មានឆ្នាំកន្លងមកក៏ដូចជាតួនាទីរបស់វៀតណាមក្នុងតំបន់និងពិភពលោក ព្រមទាំងបានអះអាងថា រដ្ឋាភិបាលនេប៉ាល់នឹងបន្តគោលនយោបាយលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួសម្រាប់សហគ្រាសវៀតណាមបង្កើនការវិនិយោគនៅក្នុងប្រទេសនេប៉ាល់។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Roberto Azeved (រូបថតៈ TTXVN)

នាថ្ងៃដ៏ដែល លោកនាយករដ្ឋមន្រ្តីបានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Roberto Azevedo ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយឈរលើប្រព័ន្ធគោលការណ៍និងច្បាប់នៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ និងបានសង្កត់ធ្ងន់ថា ក្រោយរយៈពេលជាង ១០ ឆ្នាំនៃការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក វៀតណាមបានពង្រីកនូវស្មារតីម្ចាស់ការនិងមានការទទួលខុសត្រូវខ្ពស់។

អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកបានសម្តែងនូវចំណាប់អារម្មណ៍ ចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងគ្រប់ទិដ្ឋភាពទាំងអស់និងអះអាងថា អង្គការពាណិជ្ជកម្មពិភពលោកបានត្រៀមជាស្រេច សហការនិងគាំទ្រវៀតណាមលើវិស័យបណ្តុះបណ្តាលធនធានមនុស្សអំពីការធ្វើសមាហរណកម្មនិងពាណិជ្ជកម្មអន្ដរជាតិ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង

អានច្រើនបំផុត