អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញផ្ញើសារលិខិតជូនចំពោះព្រះបិតាជប៉ុន

15:54 | 30/04/2019 (យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

យុគសម័យ - នាថ្ងៃទី៣០ខែមេសា ក្នុងឱកាសដែលព្រះចៅអធិរាជជប៉ុន Akihito ដាក់រាជ្យ និងក្លាយទៅជាព្រះបិតា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើសារលិខិតជូនចំពោះព្រះបិតាជប៉ុន Akihito ផងដែរ។

ព្រះចៅអធិរាជ្យជប៉ុននិងព្រះមហេសីក្នុងដំណើរព្រះរាជ្យកិច្ចនៅវៀតណាមកាលពីឆ្នាំ ២០១៧ (រូបថតៈ vietnam+)

ក្នុងសារលិខិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានថ្លែងអំណរគុណ ចំពោះមនោសញ្ជេតនាដ៏ល្អប្រសើររបស់ព្រះបិតា Akihito ចំពោះប្រទេសជាតិនិងប្រជាជនវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរព្រះរាជ្យកិច្ចជាលើកដំបូងនៅវៀតណាមរបស់ព្រះចៅអធិរាជ្យជប៉ុន កាលពីឆ្នាំ ២០១៧ ខណៈដែលព្រះអង្គនៅគ្រងរាជ្យផងដែរ៕

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត