កិច្ចប្រជុំចង្រៀតលើកទី២៥ របស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានប្រព្រឹត្តិនៅប្រទេសថៃ

15:22 | 24/04/2019 (កែសម្រួលដោយ៖​​ សំណាង)

យុគសម័យ - កិច្ចប្រជុំចង្រៀតលើកទី២៥ នៃមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Retreat) ដែលបានប្រព្រឹត្តិទៅនៅ Phuket នៃប្រទេសថៃ ដែលបានប្រព្រឹត្តិក្នុងរយះពេលពីថ្ងៃ ពីថ្ងៃទី២២-២៣ខែមេសា ឆ្នាំ២០១៩ កន្លងមក។

គណះប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋម​ន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម Tran Quoc Khanh ចូលរួមកិច្ចប្រជុំ។​

កិច្ចការសំខាន់ៗចំនួនពីរដែលបានលើកយកពិភាក្សាក្នុងកិច្ចប្រជុំ AEM Retreat លើកទី២៥ នេះ​គឺបញ្ចប់ការចរចារនៃសន្ធិសញ្ញាភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់(RCEP) នាចុងឆ្នាំ២០១៩ និងសម្រេចនូវយន្តការច្រកចេញចូលអាស៊ានតែមួយ (ASW)។

ប្រសិនជាការចរចារលើកនេះ​ប្រប្រឹត្តិទៅប្រកបដោយជោគជ័យ RCEP នឹងក្លាយទៅជាសន្ធិសញ្ញាពាណិជ្ជកម្មពហភាគីដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត រូមមានប្រទេសជាសមាជិកអាស៊ានចំនួន១០ ប្រទេសចូលរួម និងមានប្រទេសឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។​ ផលលិតផលសរុបក្នុងស្រុក (GDP) នៃបណ្តាប្រទេសជាសមាជិក RCEP ស្រកយក២៨ % នៃ GDP លើទូទាំងពិភពលោក និងស្របយក៣០ % នៃតំលៃពាណិជ្ជកម្មពិភពលោក។

ទន្ទឹមនឹងនោះ ASW មានគោលដៅជួយសម្រួលបណ្តាប្រព័ន្ធច្រកចេញចូលតែមួយនៃបណ្តាប្រទេសនាៗនៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីដោះស្រាយឲ្យបានឆាប់រហ័សនៅបែបបទដោះដូរទំនិញ និងជំរុញពាណិជ្ជកម្មឆ្លងដែន ដោយអនុញ្ញាត្តអនុវត្តការផ្លាស់ប្តូរលិខិតស្នាមអេលិចត្រឡិច ពាក់ព័ន្ធលើវិស័យ ពាណិជ្ជកម្មរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។ ដោយសារមានប្រព័ន្ធច្រកចេញចូលតែមួយនៃបណ្តាប្រទេសនាៗនៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន (ASW) រយះពេលរង់ចាំរបស់ទំនិញនៅតាមព្រំដែន អាចនឹងកាត់បន្ថយពី១០ ថ្ងៃ ចុះទៅត្រឹមតែ៣​ ថ្ងៃប៉ុណោះ។

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh (លេខទី៦ ពីខាងស្តាំដៃ)ថតរូបជាអនុស្សាវរីយ៌ជាមួយបណ្តារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាស៊ាន

នៅកិច្ចប្រជុំ AEM Retreat លើកទី២៥​ នេះ បណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន គ្រោងនឹងចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន២​គឺ សន្ធិសញ្ញាពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) និងពិធីសារលើកទី៤ ដែលកែប្រែនៃពិធីសារការនៃការវិនិយោគគ្រប់ជ្រុងជ្រោយ អាស៊ាន (ACIA)។

ក្នុងឆ្នាំ២០១៩ ដែលប្រទេសថៃទទួលបន្ទុកជាប្រធានប្តូរវេនអាស៊ាន ប្រទេសថៃបានដាក់ចេញគោលដៅសេដ្ឋកិច្ចសំខាន់ៗចំនួន១៣​ ចំណុច ដែលមានមហិឆ្ឆតាដ៏ធំធេង ដើម្បីជំរុញការធ្វើសមាហរណកម្មផ្តោតលើវិស័យសំខាន់ៗទាំង៣ ដូចជា៖ ការជួយឧបត្ថម្ភអាស៊ាន ត្រៀមរៀបចំសំរាប់បដិវត្តន៍ឧស្សាហកម្ម លើកទី៤ (4IR)។ ជំរុញការតភ្ជាប់អាស៊ានលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៌ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចបានប្រកបដោយចរីភាពក្នុងតំបន់អាស៊ាន។

ក្នុងឆ្នាំ២០១៨ តំលៃពាណិជ្ជកម្មរវាងថៃ និងអាស៊ានកើនឡើង១៣​% ទទួលបាន១១៤ ពាន់លានដូលារអាមេរិក។ ទីផ្សារអាស៊ានស្របយក ២៧ ភាគរយ នៃតំលៃពាណិជ្ជកម្មនៃការនាំចេញរបស់ប្រទេសថៃ។​ តួរលេខដែលក្រសួងពាណិជ្ជកម្មថៃបានប្រកាសបានបង្ហាញឲ្យដឹងថា៖ ទំហំពាណិជ្ជកម្មដោះដូររបស់ថៃជាមួយបណ្តាប្រទេស ក្នុងតំបន់ RCEP ទទួលបានទឹកប្រាក់ប្រមាណ ៧០ ពាន់លានដូលារអាមេរិក។ ទំនិញនាំចេញរបស់ថៃ ទៅកាន់បណ្តាប្រទេស ក្នុងតំបន់ RCEP ស្របយក ៥៨ % នៃតំលៃពាណិជ្ជកម្មនាំចេញសរុបរបស់ប្រទេសថៃ៕

(កែសម្រួលដោយ៖​​ សំណាង)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖​យោងតាមការសែត Viet nam va the gioi)

(កែសម្រួលដោយ៖​​ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត