នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមវេទិកា “ខ្សែក្រវាត់និងផ្លូវ” លើកទី២ នៅទីក្រុងប៉េកាំង

07:56 | 25/04/2019 (យោងតាម​ baotintuc.vn)

យុគសម័យ - តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិ បាលវៀតណាម ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា “ខ្សែក្រវាត់ និងផ្លូវ” លើកទី២ រួមនិងកិច្ចប្រជុំសំខាន់ៗជាច្រើនផ្សេងទៀត ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែមេសាឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc (រូបថតៈ baotintuc)

ឥស្សរជនដែលអញ្ជើញអមដំណើរនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ប្រទេសចិននាឱកាសនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh, រដ្ឋមន្ត្រី និងជាប្រធានការិយាល័យរដ្ឋាភិបាល លោក Mai Tien Dung, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh, រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung, រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូន លោក Nguyen Van The, រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong, រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha, អគ្គអធិការកិច្ចរដ្ឋាភិបាល លោក Le Minh Khai, អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Le Hoai Trung, អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Nguyen Van Thanh, ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi និងឧបការីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Bui Huy Hung។

ដំណើរទស្សនកិច្ចចូលរួមវេទិកា “ខ្សែក្រវាត់និងផ្លូវ” លើកទី២ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc លើកនេះ បានប្រារព្ធធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅបន្តការអភិវឌ្ឍដោយសម្រេចបាននូវវឌ្ឍន៍ភាពគួរឲ្យកត់សម្គាល់។ ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់និងការជួបប្រាស្រ័យជាន់ខ្ពស់នានា ត្រូវបានធ្វើឡើងជាប្រចាំ រួមចំណែកដល់ការពង្រឹងជំនឿទុកចិត្តនយោបាយរវាងភាគីទាំងពីរ។ យន្តការសហប្រតិបត្តិការត្រូវបានផ្លាស់ប្តូរនៅគ្រប់កម្រិតវិស័យនិងមូលដ្ឋានហើយបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគទេសចរណ៍រវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើ។ ការជួបប្រាស្រ័យប្រជាជននៅតែបន្តបានជំរុញយ៉ាងសកម្មផងដែរ៕

(យោងតាម​ baotintuc.vn)

(យោងតាម​ baotintuc.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត