លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានទទួលជួបជាមួយមេបញ្ជាការនៃបញ្ជាការដ្ឋានមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនិងសហរដ្ឋអាមេរិក

18:58 | 18/04/2019 (ប្រភព៖ vovworld.vn)

នារសៀលថ្ងៃទី ១៧ ខែមេសា លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានជួបពិភាក្សាការងារជាមួយ ឧត្តមនាវី Philip Davidson មេបញ្ជាការនៃបញ្ជាការដ្ឋានទទួលបន្ទុកមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកនិងសហរដ្ឋអាមេរិក (USINDOPACOM) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Ảលោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានជួបពិភាក្សាការងារជាមួយ ឧត្តមនាវី Philip Davidson មេបញ្ជាការនៃបញ្ជាការដ្ឋានទទួលបន្ទុកមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកនិងសហរដ្ឋអាមេរិក

លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះសកម្មភាពជួបប្រាស្រ័យមិត្តភាពរវាងកងនាវាចរណ៍នៃប្រទេសទាំងពីរហើយបានអរគុណដល់សហរដ្ឋអាមេរិក ដែលបានអនុវត្តរាល់សកម្មភាព ជួយឧបត្ថម្ភប្រជាជនវៀតណាមក្នុងការសំអាតជាតិគីមីពុលពណ៌លឿងទុំ Dioxin និងចែករំលែកនូវបទពិសោធន៍ក៏ដូចជាជួយបណ្តុះបណ្តាលសម្រាប់កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាម។

លោក Nguyen Thien Nhan មានគោលបំណងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ តំបន់និងពិភពលោក។

ចំពោះឯលោកឧត្តមនាវី Philip Davidson បានឲ្យដឹងថា អាមេរិកចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកងរក្សាសន្តិភាពជាដើម។ លោកឧត្តមនាវី Philip Davidson បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង (លើកទី ២) ក៏ដូចជាគាំទ្រសហរដ្ឋអាមេរិកក្នុងសកម្មភាពនានា ដើម្បីធានាឱ្យមានសេរីភាពក្នុងការធ្វើនាវាចរណ៍ នៅក្នុងទ្វីបអាស៊ី និងបានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាសកម្មភាពដើម្បីធានាបាននូវសេរីភាពនៃការធ្វើនាវាចរ នៅសមុទ្រខាងកើតនិងអាស៊ីផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត