វេទិការច្បាប់សម្ព័ន្ធភាពសហករណ៍អន្តរជាតិតំបន់អាស៊ី - ប៉ាស៊ីហ្វិកនឹងបានប្រារព្ធនាពេលឆាប់ៗនេះ

20:17 | 11/04/2019 (យោងតាម baocongthuong)

យុគសម័យ - ក្នុងអំឡុងពេល ២ ថ្ងៃ គឺថ្ងៃទី១៧និងទី១៨ ខែមេសា ឆ្នាំ២០១៩ ទីក្រុងហូជីមិញនឹងប្រព្រឹត្តទៅនូវវេទិកាសម្ព័ន្ធភាពសហករណ៍អន្តរជាតិតំបន់អាស៊ី - ប៉ាស៊ីហ្វិក ដែលវៀតណាមជាប្រទេសទទួលរៀបចំ។

លោក Nguyen Ngoc Bao អញ្ជើញចែករំលែកព័ត៌មាននៅក្នុងសន្និសីទកាសែត (រូបថតៈ baocongthuong)

ព័ត៍មានពោលខាងលើត្រូវបានលោក Nguyen Quoc Bao ប្រធានសម្ព័ន្ធភាពសហករណ៍វៀតណាម ផ្តល់ជូន នៅក្នុងសន្និសីទកាសែត ដែលប្រព្រឹត្តទៅនាថ្ងៃទី១១ខែមេសានៅទីក្រុងហូជីមិញ។

វេទិកាច្បាប់សម្រាប់សម្ព័ន្ធភាពសហករណ៍អន្ដរជាតិតំបន់អាស៊ី - ប៉ាស៊ីហ្វិកដោយមានប្រធានបទ “បង្កើតក្របខ័ណ្ឌច្បាប់និងគោលនយោបាយអនុគ្រោះដើម្បីដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃសហករណ៍ក្នុងសតវត្សរ៍ទី ២១” ដោយសម្ព័ន្ធភាពសហករណ៍វៀតណាម (VCA) សហការជាមួយសម្ព័ន្ធភាពសហករណ៍អន្តរជាតិតំបន់អាស៊ីប៉ា-ស៊ីហ្វិក (ICA-AP) និងវិទ្យាស្ថានសេដ្ឋកិច្ចកសិកម្មសរីរាង្គរៀបចំឡើង។

ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញ ប្រតិភូអន្ដរជាតិជាង ២២០ នាក់ ជាថ្នាក់ដឹកនាំក្រសួង មន្ទីរខេត្ត ក្រុងនានា សហករណ៍នៅឯស្រុកនិងក្រៅប្រទេស វាគ្មិននិងអ្នកជំនាញខាងច្បាប់សហករណ៍នៃប្រទេសនានា។

លោក Nguyen Ngoc Bao ប្រធាន VCA បានសង្កត់ធ្ងន់ថា វេទិកានេះនឹងផ្តោតលើការពិភាក្សាអំពីនិន្នាការអភិវឌ្ឍន៍និងផលប៉ះពាល់លើវិស័យសហករណ៍នៅក្នុងសតវត្សរ៍ទី ២១; កំណត់បញ្ហាច្បាប់និងគោលនយោបាយ ដែលជះឥទ្ធិពលដល់សហករណ៍ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព; ផ្លាស់ប្តូរទ្រឹស្តីនិងបទពិសោធន៍នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ក្នុងការបង្កើតបរិយាកាសអំណោយផលនិងអភិវឌ្ឍប្រព័ន្ធអេកូសហករណ៍; គោលនយោបាយរបស់រដ្ឋាភិបាលនិងសកម្មភាពរបស់វិស័យសហករណ៍ដើម្បីដោះស្រាយរាល់បញ្ហាសេដ្ឋកិច្ចនិងសង្គមបច្ចុប្បន្ន។ ទន្ទឹមជាមួយគ្នានោះ ដាក់ចេញសំណើរ និងដំណោះស្រាយជាក់លាក់ រួមទាំងផែនការសកម្មភាពប្រតិបត្តការ ដំណើរការអនុវត្តនៅក្នុងឆ្នាំខាងមុខនៅថ្នាក់ជាតិនិងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

ក្នុងក្របខ័ណ្ឌនៃវេទិកា VCA នឹងរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយក្រសួងមួយចំនួន សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច ធនាគារ ស្ថាប័នបណ្តុះបណ្តាលនិងស្ថាប័នស្រាវជ្រាវដើម្បីប្រមូលប្រភពធនធានសំដៅទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសហករណ៍៕

(យោងតាម baocongthuong)

(យោងតាម baocongthuong)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត