នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅឯបណ្ឌិតសភាពុទ្ធសាសនាថេរវាទខ្មែរ

16:28 | 07/04/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរនៅភាគខាងត្បូងវៀតណាម នាថ្ងៃទី ៧ ខែមេសា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូរដ្ឋាភិបាល បានអញ្ជើញធ្វើទស្សនកិច្ចនិងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះព្រះសង្ឃនិងសិស្សនៅសាលាបណ្ឌិតសភាពុទ្ធសាសនាថេរវាទខ្មែរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនអំណោយដល់សាលាបណ្ឌិតសភាពុទ្ធសាសនា (រូបថតៈ TTXVN)

ដោយសម្តែងក្តីសោមនស្សរីករាយដែលបានអញ្ជើញមកទស្សនានៅសាលាបណ្ឌិតសភាពុទ្ធសាសនា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាម តែងតែយកចិត្តទុកដាក់ជាពិសេស ចំពោះជនរួមជាតិនៃបណ្តាជនជាតិក្នុងនោះមានទាំងជនរួមជាតិជាជនជាតិខ្មែរផងដែរ។ ទន្ទឹមជាមួយគ្នានោះ គឺគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនានិងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដើម្បីធានាសកម្មភាពសាសនាឱ្យបានត្រឹមត្រូវតាមច្បាប់។ រួមជាមួយនោះ គឺថែរក្សាដោយឥតឈប់ឈរនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាជនមានជំនឿសាសនាក្នុងនោះមានព្រះពុទ្ធ ដើម្បីបំពេញល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដល់ព្រះសង្ឃ នៃសាលាបណ្ឌិតសភាពុទ្ធសាសនាថែរវាទ (រូបថតៈ TTXVN)

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc មានបំណងថា សាលាបណ្ឌិតសភាពុទ្ធសាសនានឹងបន្តលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលនិងសម្របសម្រួលជាមួយសាកលវិទ្យាល័យនានាដើម្បីបណ្តុះបណ្តាលនូវកម្រិតខ្ពស់ជាង។ លោកនា យករដ្ឋមន្រ្តីបានស្នើឲ្យបងប្អូនជនជាតិខ្មែរនិងព្រះសង្ឃពុទ្ធសាសនាថេរវាទខ្មែរ បន្តជំរុញប្រពៃណីដ៏ល្អប្រសើរនិងខិតខំខ្នះខ្នែងថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ម្យ៉ាងវិញទៀត ពង្រឹងនិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ក៏ដូចជាព្រួតដៃរួមកម្លាំងកាយចិត្ត និងការស្រុះចិត្តគ្នានៅក្នុងធ្លុងមហាសាមគ្គីភាពជនជាតិទាំងមូល។

រូបថតៈ TTXVN

ព្រះតេជគុណ Dao Nhu អនុប្រធានក្រុមប្រឹក្សាភិបាន មជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម នាយកសាលាបណ្ឌិតសភាពុទ្ធសាសនាថេរវាទខែ្មរ បានជម្រាបលោកនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូអំពីស្ថានភាពរបស់បណ្ឌិតសភា។ ដោយមានការគាំទ្រនិងជួយឧបត្ថម្ភពីរដ្ឋាភិបាល សមាគមព្រះពុទ្ធសាសនាវៀតណាម អាជ្ញាធរមូលដ្ឋាននិងសប្បុរសជន បណ្ឌិតសភាបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ទូលាយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកនិងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ផ្តល់អំណោយនិងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះគ្រួសារគោលនយោបាយខ្មែរឆ្នើមមួយចំនួននៅខេត្ត Can Tho ផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត