ថ្នាក់ដឹកនាំរដ្ឋសភានិងរដ្ឋវៀតណាមជូនពរបុណ្យណូអែលចំពោះជនរួមជាតិគ្រីស្ទសាសនិក

19:30 | 19/12/2018

ក្នុងឱកាសបុណ្យណូអែលនិងចូលឆ្នាំថ្មីសកល២០១៩ នាព្រឹកថ្ងៃទី១៩ ខែធ្នូ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំរដ្ឋសភានិងទីក្រុងហូជីមិញបានអញ្ជើញទៅសាកសួរសុខ ទុក្ខនិងជូនពរចំពោះបណ្ដាអ្នកមុខអ្នកការ ប៊ីស្សព និងជនរួមជាតិគ្រីស្ទសាសនា នៅទីក្រុងហូជីមិញ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅជូនពរនៅអគារប៊ីស្សពទីក្រុងហូជីមិញ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន ជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៨ ហើយសង្កត់ធ្ងន់ថា ឆ្នាំ២០១៨ជាឆ្នាំដែលប្រទេសជាតិទទួលបានជោគជ័យជាច្រើនលើគ្រប់វិស័យ។ ដោយស្នាដៃទាំងនោះ បក្សនិងរដ្ឋវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេង របស់ជនរួមជាតិគ្រីស្ទសាសនិកក្នុងទូទាំងប្រទេសនិយាយរួមនិងនៅទីក្រុងហូជីមិញនិយាយដោយ ឡែក ដែលក្នុងនោះមានតួនាទីរបស់អ្នកមុខអ្នកការនានា ដែលបានណែនាំប្រជាគ្រីស្ទសាសនិកដើម្បីក្លាយទៅជាគ្រីស្ទសាសនិកល្អ ផងនិងពលរដ្ឋល្អរបស់ប្រទេសជាតិទៀតផង។

នាថ្ងៃដដែល គណៈប្រតិភូដឹកនាំដោយប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអញ្ជើញទៅសាកសួរ សុខទុក្ខនិងជូនពរបុណ្យណូអែលចំពោះប៊ីស្សព Nguyen Van Rien អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការសាមគ្គីគ្រីស្ទសាសនាវៀតណាម ផង ដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត