យុគសម័យ - នារសៀលថ្ងៃទី ១០ ខែធ្នូនៅទីស្នាក់ការនៃសម្ព័ន្ធសមាគមមិត្តភាពវៀតណាម តំណាងគណកម្មាធិការចាត់តាំងមជ្ឈិម បានប្រកាសនូវសេចក្តីសម្តេចរបស់លេខាធិការដ្ឋានមជ្ឈិបក្ស ស្តីពីតែងតាំងលោកស្រី Nguyen Phuong Nga សមាជិកគណៈ កម្មាធិការបក្ស អនុរដ្ឋមន្រ្តី្កក្រសួងការបរទេស ជាលេខាបក្ស-សម្ព័ន្ធយុវជននៃសម្ព័ន្ធសមាគមមិត្តភាពដើម្បីឧទ្ទេសនាមកាន់ដំណែងប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម។
សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណកម្មាធិការចាត់តាំងមជ្ឈិម លោក Ha Ban អញ្ជើញប្រគល់សេចក្តីសម្រេចរបស់លេខាធិការដ្ឋានមជ្ឈិមបក្សចំពោះលោកស្រី Nguyen Phuong Nga
អញ្ជើញចូលរួមក្នុងពិធី មានវត្តមាន លោក Ha Ban សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណកម្មាធិការចាត់តាំងមជ្ឈិម; លោក Bui Thanh Son សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងការបរទេស រួមទាំងតំណាងនៃស្ថាប័នបក្ស ការទូតនិងមន្ត្រីនៃសម្ព័ន្ធសមាគមមិត្តភាពផងដែរ។
លោកស្រី Nguyen Phuong Nga ទទួលផ្កាក្នុងពិធី
ហេតុដូច្នេះ នាថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៨ លេខាធិការដ្ឋានមជ្ឈិមបានចេញផ្សាយ សេចក្តីសម្រេចលេខ ៩៣៩-QDNS / TW ស្តីពីការតែងតាំង លោកស្រី Nguyen Phuong Nga សមាជិកគណៈកម្មាធិការបក្ស និងជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសជាលេខាបក្ស-សម្ព័ន្ធយុវជននៃសម្ព័ន្ធមិត្តភាពឧទ្ទេសនាមដើម្បីកាន់ដំណែងជាប្រធានសម្ព័ន្ធមិត្តភាពវៀតណាម។
អតីតលេខាបក្សនិងសម្ព័ន្ធយុវជនលោក Nguyen Xuan Hong អញ្ជើញជូនផ្កាចំពោះលោកស្រី Nguyen Phuong Nga
ដោយវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិងគុណសម្បត្តិរបស់លោកស្រី Nguyen Phuong Nga អនុប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក Ha Ban បានសង្កត់ធ្ងន់ថា: លោកស្រី Nguyen Phuong Nga ជាអ្នកដឹកនាំពោរពេះទៅដោយឬទ្ធានុភាពយោបាយ និងស្មោះត្រង់ជាមួយគោលមាគ៌ា គោលនយោបាយនិងច្បាប់របស់រដ្ឋ។ លោកស្រី Nguyen Phuong Nga មានគុណសម្បត្តិ សមត្ថភាពនិងកិត្យានុភាពខ្ពស់ក្នុងកិច្ចការការទូតដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលតំណែងជាលេខាធិការបក្ស-សម្ព័ន្ធយុវជននៃសម្ព័ន្ធសមាគមមិត្តភាពវៀតណាម។
អញ្ជើញថ្លែងនៅពិធីនេះ លោកស្រី Nguyen Phuong Nga បានសម្តែងកិត្តិយសដែលបានលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្សជឿជាក់ប្រគល់ភារកិច្ចថ្មីនេះ
សូមគូសបញ្ជាក់ថា លោកស្រី Nguyen Phuong Nga មានបទពិសោធន៍ ៣០ឆ្នាំក្នុងកិច្ចការបរទេស។ មុននឹងទទួលបេសកកម្មនៅសម្ព័ន្ធបណ្តាសមាគមមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាប្រធានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិផងដែរ៕
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន