យុគសម័យ - ជោគជ័យរបស់វិនិយោគិនកូរ៉េខាងត្បូងនៅវៀតណាមគឺជានិមិត្តរូបដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអភិបាលទីក្រុង Busan លោក Oh Keo-don (រូបថតៈ TTXVN)
នៅរសៀលថ្ងៃទី ៤ ខែធ្នូ (ម៉ោងតំបន់) ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយអភិបាលទីក្រុង Busan លោក Oh Keo-don។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានលើកឡើងថា ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូងលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋភាវៀតណាម សំដៅរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ រួមទាំង ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព។
យោងតាមលោកស្រីប្រធានរដ្ឋសភាវៀតណាម ការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - ខាងត្បូងគឺមិនត្រឹមតែស្ថិតក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល រវាងរដ្ឋសភានិងរដ្ឋសភា ប៉ុណ្ណោះទេ ថែមទាំងដើម្បីជំរុញទំនាក់ទំនងរវាងតំបន់ជាមួយគ្នាទៀតផង។ ដោយវាយតម្លៃខ្ពស់ចំពោះការដែលទីក្រុង Busan និងទីក្រុងហូជីមិញមានទំនាក់ទំនងសហប្រតិបត្តិការអស់រយៈពេល ២០ ឆ្នាំកន្លង មកហើយ ប្រធានរដ្ឋសភាវៀតណាមបានសម្តែងក្តីសប្បាយរីករាយដោយបានដឹងថា មានវិនិយោគិនកូរ៉េខាងត្បូងនៅវៀតណាមមួយ ភាគបួន គឺមកពីទីក្រុងប៊ូសានផងដែរ។ លោកស្រីប្រធានរដ្ឋសភាក៏បានសម្តែងក្តីសប្បាយដោយឃើញថា ទន្ទឹមជាមួយទំនាក់ទំនងនយោបាយយ៉ាងល្អប្រសើរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរមានការអភិវឌ្ឍដោយឥតឈប់ ឈរ។ ប្រធានរដ្ឋសភាក៏បានចាត់ទុកផងដែរថា ភាគីទាំងពីរគួរតែលើកកម្ពស់ការផ្លាស់ប្តូរប្រជាជនដោយសារកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។
ចំណែកអភិបាលទីក្រុង Busan លោក Oh Keo-don បានសម្តែងការកោតសរសើរនិងការចាប់អារម្មណ៍យ៉ាងខ្លាំងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាមព្រមទាំងលើកឡើងថា លោកបានមកលេងប្រទេសវៀតណាមប្រាំដងហើយ។ លោកបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរគួរឲ្យកត់សម្គាល់ លោកអភិបាលក្រុង Bustan បានបង្ហាញនូវទំនុកចិត្តថា វៀតណាមនឹងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតហើយប្រទេសទាំងពីរអាចសហការជាមួយគ្នាដើម្បីការអភិវឌ្ឍផងដែរ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន