នាយករដ្ឋមន្ដ្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខនៃប្រទេសជប៉ុន

08:59 | 23/11/2018

យុគសម័យ - នារសៀលថ្ងៃទី ២២ ខែវិច្ឆិកានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Koichi Miyata ប្រធានសម្ព័ន្ធក្រុមហ៊ុន Sumitomo Mitsui (SMFG) និងជាប្រធានធនាគារ Sumitomo Mitsui (SMBC) នៃប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោក Koichi Miyata ប្រធានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Sumitomo Mitsui (SMFG) និងជាប្រធានធនាគារ Sumitomo Mitsui (SMBC) នៃប្រទេសជប៉ុន (រូបថតៈ VGP/Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានបំណង ចង់ឲ្យ SMBC បន្តបើកទូលាយថែមទៀត រាល់សកម្មភាពវិនិយោគនៅវៀតណាម ព្រមទាំងចូលរួមយ៉ាងសកម្មថែមទៀត ទៅក្នុងដំណើរការរៀនចំឡើងវិញប្រព័ន្ធធនាគារវៀតណាម។

ដោយសង្កត់ធ្ងន់ថា វិស័យសេដ្ឋកិច្ចនៅវៀតណាមកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាតាមនោះតម្រូវការអំពីដើមទុនគឺច្រើនណាស់ ហេតុដូច្នេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យ SMFG និង SMBC ត្រូវពង្រីកនូវតួនាទី ជាស្ពាននិងពន្លឿនសហគ្រាសជប៉ុនធ្វើការវិនិយោគនៅវៀតណាម។ ជាពិសេសគឺរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរនិងកាន់ តែទូលំទូលាយថែមទៀតរវាងវៀតណាមនិងជប៉ុន។

ចំណែកលោក Koichi Miyata បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺធនាគារជាតិ វៀតណាម ដែលបានបង្កលក្ខណៈអំណោយផលសម្រាប់ធនាគារ SMBC ប្រតិបត្តិសកម្មភាពយ៉ាងងាយស្រួលនៅវៀតណាម។ លោករូបនេះបានឲ្យដឹងថែមទៀតថា ក្នុងឱកាសរំលឹកខួបលើកទី១០នៃទិវាបង្កើតសាខាធនាគារ SMBC នៅវៀតណាម ធនាគារបានអញ្ជើញក្រុមហ៊ុនជប៉ុនធំ ៗ ជាច្រើន មកប្រទេសវៀតណាមចូលរួមផងដែរ។ នេះក៏ជាឱកាសដ៏សំខាន់ផងដើម្បីផ្សព្វផ្សាយអំពីរូបភាព ទឹកដី និងមនុស្សវៀតណាម។

(រូបថតោ៖ VGP / Quang Hieu)

លោកបានសម្តែងក្តីសង្ឃឹមថា ធនាគារនឹងពង្រីកការផ្តល់ប្រាក់កម្ចីអនុគ្រោះដល់វៀតណាម ជាពិសេសនៅក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ចូលរួមយ៉ាងជ្រៅក្នុងដំណើរអាជីវកម្មនៅវៀត ណាម។ នៅក្នុងដំណើរការនេះ លោកសង្ឃឹមថានឹងទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធរបស់វៀតណាមផងដែរ។ លោក Koichi Miyata បានអះអាងថា សម្ព័ន្ធក្រុមហ៊ុនតែងតែរួមដំណើរជាមួយការអភិវឌ្ឍន៍របស់វៀតណាម។

ដោយទទួលយករាល់មតិរបស់ថ្នាក់ដឹកនាំធុរកិច្ចជប៉ុន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកឡើងថា រដ្ឋាភិបាល វៀតណាមតែងតែផ្ទៀងស្ដាប់និងដោះស្រាយរាល់ការលំបាក ក៏ដូចជាឧបសគ្គរបស់វិនិយោគិនជប៉ុនដែលកំពុងធ្វើពាណិជ្ជកម្មនៅវៀត ណាម។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការទាក់ទាញការវិនិយោគគិនជប៉ុន មកធ្វើអាជីវកម្មនៅប្រទេសវៀតណាមផងដែរ។

(រូបថត VGP / Quang Hieu)

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានបំណងចង់ឱ្យជប៉ុន បន្តបង្កើនការវិនិយោគទុនរបស់ខ្លួននៅវៀតណាម នឹងក្លាយួទៅជាវិនិយោគិនបរទេសធំបំផុតនៅ វៀតណាមតែម្តង។ នាយករដ្ឋមន្ត្រីមានសេចក្តីរីករាយចំពោះបញ្ជីគម្រោង វិនិយោគអភិវឌ្ឍន៍នៅវៀតណាមដែល SMBC កំពុងគាំទ្រផ្នែកហិរញ្ញវត្ថុនោះ សុទ្ធតែជាគម្រោងសំខាន់ៗនិងមានទ្រង់ទ្រាយធំ។ នាយករដ្ឋមន្ត្រីចង់ឱ្យធនាគារ SMBC ពង្រីកខ្សែឥណទានសម្រាប់ទាំងដៃគូជប៉ុននិងវៀតណាមផងដែរ៕

(ប្រភពព័ត៌មាន: យោងតាម​ baochinhphu បកប្រែដោយ ស្រី ព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត