វៀតណាមស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដោយអំពាវនាវឲ្យអាមេរិកដកបទហ៊ុមព័ទ្ធលើប្រទេសគុយបា

19:26 | 08/11/2018 (យោងតាម chinhphu.vn)

យុគសម័យ - វៀតណាមមានបំណងចង់ឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិកនឹងបន្តអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាពនិងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកនិងលើពិភពលោកផងដែរ។

អ្នននាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់លើប្រការនេះ នៅឯសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសនា ថ្ងៃទី ៨ ខែវិច្ឆិកា ខណៈដែលទទួលបានសំណួរស្តីពីប្រតិកម្មរបស់វៀតណាមចំពោះលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក។

អញ្ជើញឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការដែល នាពេលថ្មីៗនះ អាមេរិកនាបានប្រកាសដាក់ទណ្ឌកម្មថ្មីលើប្រទេសគុយបា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “វៀតណាមសូមស្វាគមន៍ចំពោះការដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចមួយ ដោយអំពាវនាវឱ្យអាមេរិកលុបចោលបទទណ្ឌកម្មលើប្រទេសគុយបា។ វៀតណាមអះអាងថា ការបន្តបទដាក់ទណ្ឌកម្មលើប្រទេសគុយបាគឺមិនសមរម្យហើយគួរតែត្រូវលុបបំបាត់ទាំងស្រុងឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបតាមបំណងប្រាថ្នានិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនគុយបា ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ ការរក្សាសន្តិភាពស្ថិរភាពនៅទ្វីបអាមេរិកតែម្តង៕

(យោងតាម chinhphu.vn)

(យោងតាម chinhphu.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត