វៀតណាមគាំទ្រ “ការជម្រុញនិងការធានាសិទ្ធិមនុស្ស” នៅក្នុងបណ្តាសម័យប្រជុំពេញអង្គរបស់គណកម្មាធិការទី៣នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប

16:42 | 01/11/2018

ក្នុងរយៈពេល ២ សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៨ គណៈកម្មការទី ៣ ទទួលបន្ទុកបញ្ហាសង្គម មនុស្សធម៌និងវប្បធម៌បានបន្តសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតការពិភាក្សាលើប្រធានបទ “ជម្រុញនិងធានាសិទ្ធិមនុស្ស”។

ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប លោក Dang Dinh Quy អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំរួម ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ចំពោះមុខបញ្ហាការសាកល្បងកំពុងដាក់ចេញនាបច្ចុបន្ននេះ ប្រទេសនានាគួរតែពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកដំណោះស្រាយរួម ដោយចាំបាច់ត្រូវរក្សាតួនាទីរបស់វេទិកាអង្គការសហប្រជាជាតិក្នុងការជម្រុញកិច្ចសន្ទនា មានចរិតលក្ខណៈស្ថាបនា ដើម្បីជំនួសការប្រឈមមុខដាក់គ្នានិងរិះគន់គ្នាផងដែរ។ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា គោលនយោបាយឥតងាក់រ៉េ របស់វៀត ណាមគឺត្រូវគោរពនិងធានាសិទ្ធិមនុស្សឱ្យបានសមស្របតាមស្តង់ដារអន្តរជាតិ ចែករំលែករាល់ការខិតខំប្រឹងប្រែងនិងសមិទ្ធិផលដែលវៀតណាមទទួលបានក្នុងវិស័យសុខាភិបាល អប់រំនិងកាត់បន្ថយភាពក្រីក្រជាដើម។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ក៏បានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការនិងការពិគ្រោះយោបល់ជាប្រចាំរបស់វៀតណាមជាមួយដៃគូជាច្រើនដូចជា អាមេរិក ស្វីស អូស្ត្រាលី សហភាពអឺរ៉ុប (EU) ហើយវៀតណាមក៏បានចូលរួមយ៉ាងសកម្មនៅ គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្សផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត