វៀតណាមសន្យារួមជាមួយ IPU ជំរុញតួនាទីរបស់រដ្ឋសភាក្នុងការពង្រឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

11:10 | 18/10/2018

មហាសន្និបាត IPU-១៣៩ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែតុលា មានវត្តមានតំណាងសភា IPU នៃប្រទេសចំនួន ១៧៨។ គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu។

អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu

រដ្ឋសភាវៀតណាមសន្យានឹងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវជានិច្ច ហើយត្រៀមខ្លួនជាស្រេចរួមជាមួយសហភាពអន្តរសភាពិភពលោក(IPU) និងសភានៃបណ្ដាប្រទេស អនុវត្តន៍រាល់សេចក្ដីសម្រេចចិត្ត និង គំនិតផ្តួចផ្តើមរបស់ IPU ដើម្បីរួមចំណែកកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៅលើពិភពលោក។នេះគឺជាការអះអាងរបស់អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu នៅក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាត IPU លើកទី ១៣៩ នាថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស។

មហាសន្និបាត IPU-១៣៩ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែតុលា មានវត្តមានតំណាងសភា IPU នៃប្រទេសចំនួន ១៧៨។ គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu។

ថ្លែងនៅសម័យប្រជុំពេញ មហាសន្និបាត IPU-១៣៩ លោក Uong Chu Luu អនុប្រធានរដ្ឋសភាវៀតណាមបានចែករំលែកថា វៀត ណាមជាប្រទេសអភិវឌ្ឍន៍ដែលមានទីតាំងអំណោយផលនៅ តំបន់អាស៊ី - ប៉ាស៊ីហ្វិក មានតម្រូវការទីផ្សាធំដ៏ទូលាយនិងមានសក្តានុពល អភិវឌ្ឍន៍និងអនុវត្តសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ វៀតណាមត្រៀមខ្លួនជាស្រេចបន្តសហការជាមួយបណ្តាប្រទេស IPU អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀតដើម្បីអនុវត្តកម្មវិធី និងគម្រោងការសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ជាប្រទេសកំពុងអភិវឌ្ឍមួយ ប៉ុន្តែប្រឈមនឹងការលំបាកជាច្រើន វៀតណាមមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការលើកកម្ពស់តួនាទីរបស់នីតិប្បញ្ញត្តិ ការត្រួតពិនិត្យគោលនយោបាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយផ្សារភ្ជាប់ជាមួយភារកិច្ចធានាសន្តិភាពសន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត