នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF-WB

23:23 | 12/10/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF)- ធនាគារពិភពលោក (WB)។

រូបថតៈ VGP/Quang Hieu

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានថ្លែងសន្ទរកថាបើកកិច្ចប្រជុំ; ចូលរួមក្នុងកិច្ចប្រជុំមានវត្តមានរដ្ឋមន្រ្តីហិរញ្ញវត្ថុ, ទេសាភិបាលធនាគារកណ្តាលនៃប្រទេសសមាជិក IMF និង WB ចំនួន ១៨៩រូប រួមទាំងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិ, សម្ព័ន្ធក្រុមហ៊ុនមួយចំនួន, អង្គការសង្គម, មជ្ឈដ្ឋានអ្នកស្រាវជ្រាវនិងប្រព័ន្ធផ្សព្វផ្សាយ។

នៅឯកិច្ចប្រជុំកំពូលនេះមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានចេញផ្សាយនូវទស្សនវិស័យសេដ្ឋកិច្ចពិភពលោកឆ្នាំ 2018 ដែលព្យាករណ៍ថាកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ 2018-2019 នឹងមានចំនួន 3,7%។ អញ្ជើញថ្លែងក្នុងពិធីបើក អគ្គនាយក IMF និង WB សុទ្ធតែបានសង្កត់ធ្ងន់ថា ប្រទេសនានាត្រូវការបង្កើនសមត្ថភាពពឹងផ្អែកលើខ្លួនឯង ភាពទ្រទ្រង់សេដ្ឋកិច្ច ជំរុញកំណែទម្រង់រចនាសម្ព័ន្ធ គាំទ្រពហុភាគីនិយម កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការប្រើប្រាស់ បដិវត្តន៍ឧស្សាហកម្ម 4.0 សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តុល្យភាពនិងការគ្របដណ្តប់៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត