នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរចូលរួម ASEM 12, P4G និងធ្វើទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន

14:40 | 14/10/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី១៤ខែតុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងភរិយាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមធ្វើដំណើរទៅកាន់ទីក្រុងវីយេនសាធារណរដ្ឋអូទ្រីសដើម្បីចាប់ផ្តើមដំណើរទស្សនិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២; កិច្ចប្រជុំកំពូលដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលោក ដល់ឆ្នាំ ២០៣០ (P4G) និងបំពេញដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្រ ប៊ែលហ្សិក ព្រះរាជាណាចក្រដាណឺម៉ាកនិងធ្វើទស្សនកិច្ចការងារ នៅសហភាពអឺរ៉ុប ចាប់ពី ១៤ ដល់ថ្ងៃទី២១ខែតុលា ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា (រូបថតៈ TTXVN)

ដំណើរទស្សនកិច្ចការងារនៅអឺរ៉ុបរបស់នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk; ប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker; នាយករដ្ឋមន្ត្រីប្រទេសអូទ្រីស Sebastian Kurz; នាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Charles Michel; នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រដាណឺម៉ាក Lars Løkke Rasmussen។

ដំណើរទស្សនកិច្ចនៅអឺរ៉ុបលើកនេះរបស់នាយករដ្ឋមន្រ្តីសំដៅ ជម្រុញទំនាក់ទំនងទ្វេភាគីនៅទ្វីបអឺរ៉ុប លើកកំពស់ទំនាក់ទំនងបរទេសពហុភាគី រួមចំណែកដល់ការដោះស្រាយ រាល់ការសាកល្បងសកលនៅតាមបណ្តាអង្គការពហុភាគី៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត