យុគសម័យ - ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi បានប្រារព្ធនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៧ខែតុលា នៅអាគាររៀបចំបុណ្យសពជាតិ លេខ៥ Tran Thanh Tong នៃទីក្រុងហាណូយ។
ពិធីបញ្ចុះសពបានប្រារព្ធពីម៉ោង១៣រសៀលថ្ងៃដដែលនៅឯស្រុកកំណើតរបស់លោក។
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធ អតីតអគ្គលេខាបក្ស លោក Do Muoi។
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh អញ្ជើញថ្លែងសេចក្តីប្រកាសពិធីរំលឹកវិញ្ញាណក្ខ័ន្ធ
អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការរៀបចំបុណ្យសព អញ្ជើញថ្លែងវិយោគកថាក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi។
ប្រតិភូទាំងអស់ចំណាយរយៈពេល១នាទីធ្វើសឹ្មងស្មាធ រំលឹកវិញ្ញាណក្ខ័ន្ធលោកអតីតអគ្គលេខាបក្ស
តំណាងគ្រួសារសពអតីតអគ្គលេខាបក្ស លោក Do Muoi ថ្លែងអំណរគុណ។
(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)






មតិពីមិត្តអ្នកអាន