សន្និសីទបូកសរុបរយៈពេល៣០ឆ្នាំនៃការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម

06:26 | 05/10/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា មតិនៅសន្និសីទបូកសរុបរយៈពេល ៣០ឆ្នាំនៃការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម ជាប្រភពព័ត៌មានគួរឲ្យទុកចិត្ត ដើម្បីរដ្ឋាភិបាលកសាងឡើង នូវគោលនយោ បាយថ្មីៗនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃការវិនិយោគបរទេសនាពេលខាងមុខ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថតៈ VGP/Quang Hieu)

នៅក្នុងសន្និសីទ មតិជាច្រើនលើកឡើងពីបរិយាកាសវិនិយោគ ឱកាសនិងលទ្ធភាពវិនិយោគ គំហិត ការសាកល្បង ការឆ្លៀតយកឱកាសនៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងដាក់ចេញគោលនយោ បាយសម្រាប់ទាក់ទាញវិនិយោគយ៉ាងជ្រាលជ្រៅផងដែរ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មតិទាំងអស់នៅសន្និសីទ ជាប្រភពព័ត៌មានគួរឲ្យទុកចិត្ត ដើម្បីក្រសួងផែនការនិងវិនិយោគ បង្ហើយគម្រោងការបូកសរុបរយៈពេល៣០ឆ្នាំ នៃការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសនិងដាក់ជូនរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយថ្មី បង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការវិនិយោគ ទុនបរទេសក្នុងពេលខាងមុខ។

វិនិយោគផ្ទាល់ពីបរទេសរួមដំណើរជាមួយវៀតណាម

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រយៈពេល៣០ឆ្នាំនៃការបើកចំហការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសសរឲ្យឃើញពីជាគោលនយោបាយត្រឹមត្រូវ រួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំខាន់ៗរបស់ប្រទេសជាតិ។

នាយករដ្ឋមន្រ្តីបានប្រគល់ប័ណ្ណសរសើរដល់តិដល់បុគ្គលនិងសមូហភាពដែលចូលរួមចំណែកក្នុងដំណើរការពន្លឿនការវិនិយោគផ្ទាល់ពីបរទេស (FDI) - រូបថត VGP / Quang Hieu

ដោយសម្តែងនូវទស្សនៈរបស់វៀតណាមលើការវិនិយោគពីបរទេសនេះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាលអះអាងថា វិស័យវិនិយោគទុនបរទេសគឺជាកត្តាសំខាន់នៃខឿនសេដ្ឋកិច្ច។ អស់រយៈពេល៣០ឆ្នាំនៃការទាក់ទាញវិនិយោគបរទេសមកវៀត ណាម បានអនុវត្តគោលនយោបាយ “កិច្ចសហប្រតិបត្តិការវិនិយោគបរទេស” ដែលមានវិសាលភាពទូលំទូលាយ។

ពោលគឺ វិនិយោគបរទេសគឺជាកិច្ចសហប្រតិបត្តិការទាំងការគ្រប់គ្រង ការវិនិយោគ ការទទួលគ្នាទៅវិញទៅមក និងថែមទាំងការធានាអត្ថប្រយោជន៍សង្គមទៀតផង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជាមួយវិនិយោគិន (រូបថតៈ VGP/Quang Hieu)

ដោយផ្តើមពីលក្ខណៈជាក់ស្តែងរបស់ប្រទេសជាតិ វៀតណាមនឹងបន្តទាក់ទាញដើមទុនបរទេសដើម្បីដោះស្រាយកម្លាំងពលកម្មនិងការងារនៅតំបន់ជនបទនិងតំបន់ភ្នំ។ នៅក្នុងទីក្រុងនិងទីប្រជុំជន គប្បីផ្តល់អាទិភាពទាក់ទាញការវិនិយោគនៅក្នុងបច្ចេកទេសទំនើបនិងបច្ចេកវិជ្ជាខ្ពស់។ នេះគឺជាទស្សនវិស័យពោរពេញទៅដោយលក្ខណៈមនុស្សធម៌នៃការអភិវឌ្ឍប្រកបដោយចីរភាព គ្របដណ្តប់និងចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ជាមួយប្រជាជន។

នឹងមានគោលនយោបាយថ្មីអំពីវិនិយោគបរទេស

ក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីបានស្នើក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានឱ្យផ្តោតលើអ្វីដែលអ្នកវិនិយោគតែងតែត្រូវការគឺ: រក្សាស្ថិរភាពនយោបាយសង្គមនិងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះមិនមែនជាការងាយស្រួលនោះទេដែលតម្រូវឱ្យមានការរួមមតិគ្នា ការយល់ដឹងពីកិច្ចសហប្រតិបត្តិការវិនិយោគទុនបរទេសនិងការអនុវត្តវិធានការប្រកបដោយភាពច្នៃប្រឌិត។

នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងស្ថាប័ននិងមូលដ្ឋាននានា ពិនិត្យឡើងវិញនិងកែលម្អយន្តការ គោលនយោបាយនិងដំណោះស្រាយក្នុងការគ្រប់គ្រងរបស់ខ្លួន។ ក្រសួងផែនការនិងវិនិយោគបង្ហើយរបាយការណ៍បូកសរុបរយៈពេល ៣០ ឆ្នាំនៃការទាក់ទាញវិនិយោគទុនបរទេសដាក់ជូនរដ្ឋាភិបាលនិងរាយការណ៍ជូនការិយាល័យនយោបាយចេញផ្សាយសេចក្តីសម្រេចចិត្តថ្មី ស្តីពីការកំណត់ទិសដៅនៃស្ថាប័ននិងគោលនយោបាយបង្កើនគុណភាពនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការដល់ឆ្នាំ២០៣០។ ដោយឈរលើមូលដ្ឋាននោះរដ្ឋាភិបាលនឹងប្រកាសអំពីកម្មវិធីសកម្មភាពជាក់លាក់មួយដើម្បីអនុវត្តន៍ឲ្យបានល្អថែមទៀតការទាក់ទាញវិនិយោគទុនបរទេស។

រូបថតៈ VGP/Quang HIeu

ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសម្តែងអំណរគុណនិងការកោតសរសើរចំពោះវិនិយោគិនបរទេសដែលបានយកចិត្តទុកដាក់ដល់វៀតណាមនិងបានជ្រើសរើសវៀតណាមនិងបានធ្វើដំណើរជាមួយវៀតណាម។

ក្នុងសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue បានប្រគល់ពានរង្វាន់ដ៏ថ្លៃថ្នូរបស់រដ្ឋាភិបាល ដល់ភ្នាក់ងារ សមូហភាព បុគ្គល អង្គភាពអាជីវកម្ម FDI ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាម។

ក្រោមសាក្សីរបស់នាយករដ្ឋមន្ត្រី បណ្ដាអង្គភាពអាជីវកម្ម វិនិយោគិនបានប្រគល់ឯកសារសហប្រតិបត្តិការវិនិយោគទៅវិញទៅមកផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត