យុគសម័យ - ពិធីរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានប្រារព្វធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី២៧ខែកញ្ញានៅអាគារៀបចំពិធីបុណ្យសពជាតិ លេខ៥ Tran Thanh Tong នៃទីក្រុងហាណូយ។ ពិធីបញ្ចុះសពនឹងចាប់ផ្តើមធ្វើឡើងពីម៉ោង១៥និង៣០នាទី ក្នុងថ្ងៃដដែល នៅស្រុកកំណើតរបស់ប្រធានរដ្ឋ តាមអាស័យដ្ឋានភូមិ១៣ ឃុំ Quang Thien ស្រុក Kim Son ខេត្ត Ninh Binh។
ប្រជាជន Ninh Binh កំពុងរងចាំទទួលសពរបស់ប្រធានរដ្ឋ លោក Tran Dai Quang







ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោកប្រធានរដ្ឋ Tran Dai Quang
នាព្រឹកថ្ងៃទី២៧ខែកញ្ញា នៅអាគារៀបចំបុណ្យសពជាតិ លេខ ៥ Tran Thanh Tong ហាណូយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំយ៉ាងមហោឡារិក ពិធីរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ អគ្គលេខាបក្ស ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល រដ្ឋសភា រួមទាំងប្រតិភូជាតិនិងអន្តរជាតិ ជាច្រើន បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងវិយោគកថា (រូបថតៈ VGP/Nhật Bắc)
អញ្ជើញថ្លែងវិយោគកថានៅក្នុងពិធី អគ្គលេខាបក្សនិងជាប្រធានគណៈចាត់តាំងពិធីបុណ្យសព បានអះអាងថា សមាជិកការិយាល័យនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម Tran Dai Quang ជាថ្នាក់ដឹកនាំមួយរូប មានការរួមចំណែកយ៉ាងសកម្មសម្រាប់បុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សនិងប្រទេសជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន។ ប្រធានរដ្ឋលោក Tran Dai Quang ទទួលមរណភាពជាការបាត់បង់ដ៏ធំធេងរបស់បក្ស រដ្ឋាភិបាលក៏ដូចជាក្រុមគ្រួសារសពតែម្តង។
ទិដ្ឋភាពនៃពិធីបញ្ជូនសពរបស់លោក Tran Dai Quang ត្រឡាប់មកស្រុកកំណើត ឯអាស័យដ្ឋានភូមិ១៣ ឃុំ Quang Thien ស្រុក Kim Son ខេត្ត Ninh Binh៖
(រូបថត៖ VGP/Nhật Bắc)
មតិពីមិត្តអ្នកអាន