យុគសម័យ - កិច្ចប្រជុំលើកទី៥៨ នៃមហាសន្និបាតបណ្តាអង្គការសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានប្រារព្ធធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី២៤ខែកញ្ញាដល់ថ្ងៃទី១ខែតុលា។ នេះជាលើកដំបូងដែលប្រទេសវៀតណាមមានតំណាងកាន់ដំណែងជាប្រធានមហាសន្និបាត WIPO ផងដែរ។
មហាសន្និបាតបានចំណាយរយៈពេល១នាទីដើម្បីស្មឹងស្មាធិ៍ដល់វិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀតណាម Tran Dai Quang (រូបថតៈ Chinhphu.vn)
កិច្ចប្រជុំលើកទី៥៨ នៃមហាសន្និបាតបណ្តាប្រទេសសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានប្រារព្ធធ្វើឡើងនាថ្ងៃទី២៤ខែកញ្ញានៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ មុននឹងបើកកិច្ចប្រជុំ អង្គមហាសន្និបាត WIPO បានចំណាយរយៈពេល១នាទីដើម្បីស្មឹងស្មាធិ៍ដល់វិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។
កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៨ នៃមហាសន្និបាត WIPO លើកនេះ មានការចូលរួមរបស់ប្រតិភូជាង១.២០០នាក់មកពីប្រទេសសមាជិក WIPO ចំនួន ១៩១ ។ គណៈប្រតិភូវៀតណាមរួមមានសមាជិកចំនួន៧រូប ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា លោក Pham Cong Tac ។
ឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Chi Dung ប្រធានគណៈកម្មការអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានាប្រចាំនៅទីក្រុងហ្សឺណែវ (រូបថត ៖ TTXVN)
នេះជាលើកដំបូងដែល លោកឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានានៃប្រទេសវៀតណាម នៅទីក្រុងហ្សឺណែវ (ប្រទេសស៊្វីស) បានអញ្ជើញដឹកនាំសម័យប្រជុំនេះក្នុងនាមជាប្រធានមហាសន្និបាត WIPO អាណត្តិ ២០១៨ - ២០១៩។
ថ្លែងនៅឯពិធីបើក អគ្គនាយក WIPO លោក Francis Gurry បានលើកឡើងថា កម្មសិទ្ធិបញ្ញាកាន់តែមានសារៈសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺក្នុងវិស័យសេដ្ឋកិច្ចសង្គម ក្នុងការអភិវឌ្ឍគោលនយោបាយក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។
គណៈប្រតិភូវៀតណាម ដែលចូលរួមក្នុងមហាសន្និបាត WIPO (រូបថតៈ Chinhphu.vn)
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Pham Cong Tac បានឱ្យដឹងថា គណៈប្រតិភូវៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទាំងអស់របស់ WIPO។ រួមជាមួយការដែល លោក Bui Chi Dung នឹងកាន់ដំណែងជាប្រធានមហាសន្និបាត WIPO ការចូលរួមរបស់គណៈប្រតិភូវៀតណាមបានបង្ហាញនូវភាពម្ចាស់ការនិងសកម្មទៅក្នុងរាល់សកម្មភាពរួមរបស់ WIPO ផងដែរ។
នៅខាងក្រៅកិច្ចប្រជុំ គណៈប្រតិភូវៀតណាមក៏បានចូលរួមកិច្ចប្រជុំនិងជួបសន្ទនាទ្វេភាគីជាមួយដៃគូមួយចំនួន ដូចជាអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ស្ថាប័នកែច្នៃអឺរ៉ុប (EPO) អគ្គនាយកដ្ឋានកែច្នៃជប៉ុន (JPO) វិទ្យាស្ថានកម្មសិទ្ធិឧស្សាហកម្មបារាំង (INPI) ស្ថាប័នកម្មសិទ្ធិបញ្ញាម៉ិកស៊ិក និងស្ថាប័នកម្មសិទ្ធិបញ្ញានៃចក្រភពអង់គ្លេសនិងការិយាល័យកម្មសិទិ្ធបញ្ញាអង់គ្លេស (UK IPO) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផងដែរ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន