នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ស្វាគមន៍អ្នកឯកទេសផ្នែករដ្ឋាភិបាលអេឡិចត្រូនិករបស់ Estonia មកបំពេញទស្សនកិច្ចនៅវៀតណាម

10:31 | 15/09/2018 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស Estonia លោក Sven Mikser នៅទីស្នាក់ការរដ្ឋាភិបាល វៀតណាមនាថ្ងៃទី១៤ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា បទពិសោធន៍របស់ Estonia អំពីរដ្ឋាភិបាលអេឡិចត្រូនិកគឺជាមេរៀនដ៏ល្អមួយសម្រាប់វៀតណាម ព្រមទាំងស្វាគមន៍អ្នកឯកទេស Estonia មកជួយវៀតណាមក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស Estonia លោក Sven Mikser ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម (រូបថតៈ chinhphu.vn)

លោកនាយករដ្ឋមន្ត្រីវៀតណាមជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីលើកនេះ ទំនាក់ទំនងរវាងប្រ ទេសទាំងពីរនឹងបានអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ នាយករដ្ឋមន្ត្រី វៀតណាមក៏បានសម្តែងនូវការសាទរចំពោះគំរូរដ្ឋា ភិបាលអេឡិចត្រូនិករបស់ Estonia។

អញ្ជើញឆ្លើយតបវិញ រដ្ឋមន្ត្រី Estonia បានសម្តែងក្តីសង្ឃឹមថា ថ្វីត្បិតតែនេះជាដំណើរទស្សនកិច្ចនៅវៀតណាមលើកដំបូងក៏ដោយ ប៉ុន្តែដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបង្កើតកម្លាំងចលករថ្មីជម្រាប់ជម្រុញទំនាក់ទំនងទ្វេភាគី ខណៈដែលសក្កានុភាពទ្វេភាគីនៅធំធេងណាស់ ជាពិសេសគឺរដ្ឋាភិបាលអេឡិចត្រូនិកនិងអភិបាលអេឡិចត្រនិកផងដែរ។

តាមរយៈជំនួបពិភាក្សានេះ លោករដ្ឋមន្ត្រី Estonia បានលើកឡើងថា បច្ចេកវិទ្យាឌីជីថលនឹងជួយ វៀតណាមជម្រុញការកសាងរដ្ឋាភិបាលអេឡិចត្រូនិកយ៉ាងឆាប់ៗ បង្កើនតម្លាភាពនិងសន្សំសំចៃថវិការរដ្ឋ ហើយ Estonia ត្រៀមជាស្រេចចែក រំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យនេះ។

ដោយសង្កត់ធ្ងន់ថា អេត្យូពីគាំទ្រនិន្នាការសេរីភាពពាណិជ្ជកម្ម រដ្ឋមន្ត្រី Estonia លោក Sven Mikser បានអះអាង នឹង ខិតខំប្រឹងប្រែងដើម្បី EU ជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយវៀតណាមយ៉ាងឆាប់ៗនាពេលខាងមុខ។

ស្តីពីបញ្ហាអន្តរជាតិ រដ្ឋមន្ត្រី Estonia បានសម្តេងនូវទស្សនៈថា ប្រទេសទាំងអស់លើទូទាំងពិភពលោកសុទ្ធតែចង់រស់នៅក្នុងភាពសុខសាន្តសន្តិភាព។ ហើយប្រទេសនោះទោះបីធំឬតូច សុទ្ធតែត្រូវគោរពច្បាប់អន្តរជាតិនិងយន្តការនានារបស់អង្គការសហប្រជាជាតិ។

អញ្ជើញទទួលយកនូវប្រសាសន៍របស់រដ្ឋមន្ត្រី លោក Sven Mikser នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា បទពិសោធន៍អំពីរដ្ឋាភិបាលអេឡិត្រូនិករបស់ Estonia ជាមេរៀនល្អសម្រាប់វៀតណាម និងមានបំណង បង្កើនកិច្ចសហប្រតិបត្តិការជាមួយ Estonia លើវិស័យនេះតែម្តង។ វៀតណាមស្វាគមន៍អ្នក​ឯកទេសរបស់ Estonia មកជួយវៀតណាមក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិកផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការ ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនៃប្រទេសទាំងពីរក្នុងវេទិការពហុភាគីដោយ និងសង្ឃឹមថា Estonia នឹងជំរុញ EU ក្នុងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង FTA ជាមួយវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានយល់ស្របតាមទស្សនៈរបស់លោករដ្ឋមន្ត្រី Estonia ចំពោះការដែល ប្រទេសទាំងអស់ត្រូវគោរពតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិ។ ក្នុងនោះ អំពីបញ្ហាសមុទ្រខាងកើត យករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើជំហររឹងមាំរបស់វៀតណាមគឺធានាសន្តិភាព ស្ថិរភាពនិងធានាសេរីភាពនាវាចរណ៍និងអាកាសចរណ៍ការគោរព ចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត