នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយគណៈប្រតិភូសហគ្រាសអាមេរិក

21:44 | 10/09/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី១០កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយជាមួយគណៈប្រតិភូសហគ្រាសអាមេរិក ដឹកនាំដោយលោក Adam Sitkoff នាយកប្រតិបត្តិសម្ព័ន្ធសមាគមសហគ្រាសអាមេរិកប្រចាំនៅវៀតណាម (AmCham)។

ទិដ្ឋភាពនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយលោក Adam Sitkoff នាយកប្រតិបត្តិសម្ព័ន្ធសមាគមសហគ្រាសអាមេរិកប្រចាំនៅវៀតណាម (រូបថតៈ VGP/Quang Hiếu)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្វាគមន៍យ៉ាងកក់ ក្តៅចំពោះគណៈប្រតិភូសហគ្រិនអាមេរិកដែលបានមកវៀតណាមចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោកអំពីអាស៊ានឆ្នាំ២០១៨ (WEF ASEAN 2018) និងសន្និសីទកំពូលធុរកិច្ចវៀតណាម-អាមេរិក២០១៨។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃថា បច្ចុប្បន្ននេះ ទំនាក់ទំនងវៀតណាមនិងអាមេរិក កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ លោកនា យករដ្ឋមន្ត្រីមានបំណងចង់ឲ្យសហគ្រិនអាមេរិកដែលមានប្រៀបខ្លាំងលើវិស័យសេដ្ឋកិច្ចឌីជីថលបង្កើនកិច្ច សហប្រតិបត្តិការនិងផ្លាស់ប្តូរបច្ចេកវិជ្ជាសម្រាប់ភាគីវៀតណាម។

លោក Adam Sitkoff បានថ្លែងអំណរគុណចំពោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ដែលទទួលយ៉ាងកក់ក្តៅសម្រាប់គណៈប្រតិភូ។ លោកបានវាយតម្លៃថា ប្រការនេះបង្ហាញនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់នាយករដ្ឋមន្រ្តី វៀតណាមក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោកបានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានធ្វើជាម្ចាស់រៀបចំសន្និសីទ WEF ASEAN ឆ្នាំ 2018 ហើយបានឲ្យដឹងថែមទៀតថា មានក្រុមហ៊ុនសាជីវកម្មធំ ៗ ជាច្រើននៅសហរដ្ឋអាមេរិកដែលមកចូលរួមសន្និសីទលើកនេះមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារវៀតណាម។

អញ្ជើញថ្លែងអំណរគុណចំពោះមតិរបស់គណៈប្រតិភូសហគ្រិនអាមេរិក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន អះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មអាមេរិកធ្វើអាជីវកម្មប្រកប ដោយជោគជ័យនៅវៀតណាម និងចាត់ទុកនេះគឺជាកត្តាសំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

នាយករដ្ឋមន្ត្រីសង្ឃឹមថា សហគ្រាសអាមេរិកនឹងជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀត ណាមនិងមានបំណងរក្សាទំនាក់ទំនងពាណិជ្ជកម្មតុល្យភាពជាមួយភាគីអាមេរិក៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត