បើកសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍យិនស៊ិន Ngoc Linh

08:11 | 06/09/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាពេលល្ងាចថ្ងៃទី៥ខែកញ្ញា ក្នុងដំណើរបំពេញទស្សនកិច្ចនៅ Kon Tum នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញ កាត់ខ្សែបូសម្ពោធមជ្ឈមណ្ឌលជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍យិនស៊ិន Ngoc Linh ( Ngoc Linh Ginseng) របស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក៏ដូចជាទស្សនាកន្លែងដាំយិនស៊ិននៅលើភ្នំ Ngoc Linh។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងថា យិនស៊ិន Ngoc Linh ជារតនៈសម្បត្តិរបស់វៀតណាម (រូបថតៈ VGP/Quang Hieu)

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវ ដាំដុះនិងបើកទូលាយផលិតកម្ម កសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាឲ្យយិនស៊ិន Ngoc Linh ជាការងារសំខាន់ គួរតែពង្រីកឲ្យបានខ្លាំងក្លាថែមទៀត។

លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា Kon Tum ជាតំបន់អំណោយផលសម្រាប់ផលិតយិនស៊ិន Ngoc Linh ម្លោះហើយ នេះជាឱកាសដើម្បីយិនស៊ិន Ngoc Linh អាចគ្រប់គ្រងទីផ្សារទាំងក្នុងស្រុកនិងអន្តរជាតិ។ ការអភិវឌ្ឍប្រភេទឱសថដ៏មានតម្លៃនេះគឺមិនត្រឹមតែមានសារៈសំខាន់ខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដោះស្រាយបញ្ហាសង្គមនិងបង្កើតការងារធ្វើទៀតផង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញកាត់ខ្សែបូសម្ពោធមជ្ឈមណ្ឌលជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍យិនស៊ិន Ngoc Linh (រូបថតៈ VGP/Quang Hieu)

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមជ្ឈមណ្ឌលឲ្យផ្តោតសំខាន់លើកិច្ចការពារប្រភព gene និងអភិវឌ្ឍន៍ប្រភពយិនស៊ិន Ngoc Linh ឲ្យសក្តិសមនិងប្រៀបខ្លាំងធម្មជាតិនិងសក្តានុភាពដែលមានសម្រាប់របស់ Kon Tum​ តែម្តង។

ប្រការសំខាន់គឺត្រូវស្រាវជ្រាវនិងផលិតផលិតផលចម្រាញ់ពីយិនស៊ិន ពោលគឺ “មណ្ឌលត្រូវមានផលិតចេញនូវផលិតផលជាក់ស្តែង កុំឲ្យគេថា​ ល្បីតែឈ្មោះតែប៉ុណ្ណោះ”។ នេះបើតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

នាយករដ្ឋមន្ត្រី អញ្ជើញទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍យិនស៊ិន Ngoc Linh (រូបថតៈ VGP/Quang Hieu)

មុននោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាចម្ការដាំយិនស៊ិននៅលើភ្នំ Ngoc Linh ស្ថិតនៅកម្ពស់ជាង ២០០០ ម៉ែត្រ នៃស្រុក Tu Mo Rong, Kon Tum ។

នេះជាកន្លែងដែលក្រុមហ៊ុនភាគហ៊ុន Ngoc Linh Kon Tum រួមសហការជាមួយអ្នកភូមិឃុំ Mang Ri ឃុំ Te Xang និងឃុំ Ngoc Lay ដើម្បីដាំយិនស៊ិន។ ថ្នាក់ដឹកនាំក្រុមហ៊ុនបានឲ្យដឹងថា ក្រុមបានផ្តល់ពូជយិនស៊ិនជូនបងប្អូនដោយឥតគិតថ្លៃ ហើយពេលប្រមូលផលយិនស៊ិនគឺជាកម្មសិទ្ធិរបស់អ្នកភូមិទាំងអស់។ ម្ទៃដីដាំដុះយិនស៊ិនបច្ចុប្បន្នឡើងដល់៥០០ហិកតា។

នាយករដ្ឋមន្ត្រីអញ្ជើញដាំដើមយិនស៊ិនអនុស្សាវរីយ៍នៅចម្ការយិនស៊ិន (រូបថតៈ VGP/Quang Hieu)

ទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិករបស់ក្រុមហ៊ុន លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់ថា ជោគជ័យនេះគឺដោយសារ:មាន មនសិកា ចំណេះដឹង ភាពអត់ធ្មត់ និងមានឆន្ទះមោះមុត។ ក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់លើផលប្រយោជន៍របស់បងប្អូនមាមីង ដោយធ្វើការជាមួយគ្នាទទួលអត្ថប្រយោជន៍ជាមួយគ្នា។

ចម្ការយិនស៊ិន (រូបថតៈ VGP/Quang Hieu)

នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានលើកច្បាស់ថា យិនស៊ិន Ngoc Linh ជារតនៈសម្បត្តិរបស់វៀតណាម តាមនោះ ប្រភេទយិនស៊ិននេះគប្បីបង្កើតការងារធ្វើដើម្បីលើកកម្ពស់ចំណូលនិងគប្បីបង្កើតនូវតម្លៃព្យាបាលជំងឺនិងតម្លៃផ្សេងៗទៀត ដើម្បីធ្វើយ៉ាម៉ែចឲ្យមនុស្សគ្រប់រូបនាក់អាចមានលទ្ធភាពប្រើប្រាស់យិនស៊ិន Ngoc Linh។

នាយករដ្ឋមន្ត្រពិនិត្យផលិតផលកែច្នៃពីយិនស៊ិន Ngoc Linh (រូបថតៈ VGP/Quang Hieu)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋអំណាចតំបន់ ស្ថាប័នមានសមត្ថកិច្ចនានាធ្វើការប្រឆាំងជំទាស់ការធ្វើយិនស៊ិន Ngoc Linh ក្លែងក្លាយ។ ហើយ Quang Nam និង Kon Tum ត្រូវសហការដើម្បីអភិវឌ្ឍន៍ផលិតផលយិនស៊ិននេះ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត