អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក D.Medvedev

11:42 | 06/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ៥ ខែកញ្ញា បន្ទាប់ពីមកដល់រដ្ឋធានីម៉ូស្គូនៃសហព័ន្ធរុស្ស៊ី អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក D. Medvedev។

អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក D.Medvedev (រូបថតៈ Tri Dung)

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក D. Medvedev សម្តែងក្តីសោមនស្សរីករាយនិងលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាជាឱ កាសមួយសម្រាប់ភាគីទាំងពីរធ្វើឲ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាំឱ្យប្រទេសទាំងពីរខិតទៅជិតដំណាក់ កាលអភិវឌ្ឍន៍ថ្មីមួយ។

អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានសម្តែងក្តីសោមនស្សរីករាយចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់រូបលោកនាយករដ្ឋមន្ត្រីរុស្ស៊ីផ្ទាល់និងរដ្ឋាភិបាលរុស្ស៊ីសម្រាប់លោកអគ្គលេខានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមមុនក៏ដូចជាក្រោយ តែងតែផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីជានិច្ច។

អគ្គលេខាបក្សលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Medvedev បានវាយតំលៃខ្ពស់ចំពោះគុណភាពនិងភាពស្វាហាប់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដោយមានវិស័យសហប្រតិបត្តិការដ៏សម្បូរបែប គ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព ពីសន្តិសុខ ការពារជាតិ ការទូត ការបរទេសទៅដល់ វប្បធម៌ សុខាភិបាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំនិងបណ្តុះបណ្តាលច្បាប់និងយុត្តិធម៌រួមទាំងកិច្ចសហប្រតិបត្តិការរវាងតំបន់នានានៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគាំទ្រនិងពង្រឹងការបញ្ជាណែនាំឲ្យក្រសួងស្ថាប័ននៃប្រទេសទាំងពីរឲ្យបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការលើវិស័យស្នូលជាពិសេស ជម្រុញការអនុវត្តន៍កិច្ចព្រមព្រៀងកម្រិតខ្ពស់ក៏ដូចជាពិធីសារអន្តររដ្ឋាភិបាលនិងការសន្យានានារវាងក្រសួងនិងស្ថាប័ននានៃប្រទេសទាំងពីរ រួមចំណែកលើកម្ពស់គុណភាពនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ Tri Dung)

ភាគីទាំងពីរបានឯកភាព ជម្រុញអនុវត្តន៍រាល់វិធានការ ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ីអឺរ៉ុបប្រកបភាពងាយស្រួល។ នាយករដ្ឋមន្ត្រីរុស្ស៊ីបានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីកំពុងបង្កើតសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌការងារនិងការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរសំដៅជួយសម្រួលដល់ការជួបប្រាស្រ័យប្រជាជននិងលើកទឹកចិត្តដល់ការអភិវឌ្ឍវិស័យទេសចរណ៍។

ភាគីទាំងពីររីករាយដោយបានឃើញថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្សរុស្សីបង្រួបបង្រួមបានពង្រឹងនិងអភិវឌ្ឍន៍ជាបន្តបន្ទាប់ រួមចំណែកក្នុងការរឹតបន្តឹងនូវមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រពៃណី រួមទាំងការជឿទុកចិត្តនយោបាយរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរគណៈប្រតិភូ ការពិគ្រោះយោបល់ពីគ្នាទៅវិញទៅមកលើកាណាលបក្សនិងការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត