យុគសម័យ - នៅក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣០ នៅព្រឹកថ្ងៃទី ១៦ខែសីហា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពីកិច្ចការបរទេសរដ្ឋសភាក្នុងសម័យធ្វើសមាហរណកម្មអន្តរជាតិបើកទូលាយ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ VGP/Nhật Bắc )
អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាបានពង្រីកតួនាទីជាកាណាលកិច្ចការបរទេសសំខាន់ ពង្រីកឧត្តមភាព ដែលមានចរិតលក្ខណៈកិច្ច ការបរទេសរដ្ឋផងនិងមានចរិតលក្ខណៈប្រជាជនយ៉ាងជ្រាលជ្រៅផង រួមចំណែកសំខាន់ទៅក្នុងជោគជ័យរួមនៃការអនុ វត្តគោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋ ជាពិសេស រួមចំណែករក្សបរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់កិច្ចការកសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានស្នើឡើងថា នៅក្នុងបរិបទ ដែលពិភពលោកនិងតំបន់ក្នុងប៉ុន្មានឆ្នាំខាងមុខនៅបន្តមានបម្រែបម្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនោះ គឺទំនាក់ទំនងកិច្ចការបរទេស ក្នុងនោះមានទាំងការ ទូតរដ្ឋនិងកិច្ចការបរទេសសភា ត្រូវប្រមូលផ្តុំបំពេញល្អរាល់ខ្លឹមសារសំខាន់ៗទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ VGP/Nhật Bắc)
ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យភារកិច្ចកិច្ចការបរទេសដែលមហាសន្និបាត បក្សទូទាំងប្រទេសលើកទី១២ដាក់ចេញ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖ “គប្បីបង្កើនការរួមសហការរវាងកាណាល់កិច្ចការ បរទេស រួមទាំងការទូតរដ្ឋ ជាពិសេសគឺទំនាក់ទំនងកិច្ចការបរទេសបក្ស កិច្ចការបរទេសសភា កិច្ចការបរទេសប្រជាជន សំដៅដោះស្រាយល្អរាល់បញ្ហា កិច្ចការបរទេសដើម្បីធានាឲ្យពង្រីកប្រកបដោយប្រសិទ្ធភាពកម្លាំងពលំរបស់ ជាតិទាំងមូល ក្នុងការអនុវត្តកិច្ចការបរទេស។ គោលដៅគឺផ្តោតលើការពង្រឹង ទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងដែលមានខ្សែព្រំដែនរួម បណ្តា ប្រទេសអាស៊ាន ដៃគូយុទ្ធសាស្ត្រ ដៃគូលើគ្រប់ជ្រុងជ្រោយ និងមិត្តភក្តិប្រពៃ ណី។ លើសពីនេះទៅទៀតត្រូវតែសម្របសម្រួលដើម្បីបង្កើតជាជំនាន់មិត្តភក្តិ ថ្មី ដៃគូថ្មីដែលចាប់អារម្មណ៍និងមានទំនាក់ទំនងជាមួយវៀតណាម។ ការពង្រឹង និងបង្កើនកម្រិតនៃទំនាក់ទំនងការបរទេសពហុភាគីគឺជាទិសដៅយុទ្ធសាស្រ្តដ៏សំខាន់ក្នុងកិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិលើគ្រប់ជ្រុងជ្រោយ”។
បច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្តាញកិច្ចការបរទេស សភាជាមួយប្រទេសចំនួន១៤០។ នៅក្នុងវេទិកាសភាពហុភាគីនោះ ដោយ ពាក្យស្លោក ម្ចាស់ការនិងម្ចាស់ការក្នុងសកម្មភាពកិច្ចការបរទេស រដ្ឋសភា វៀត ណាមបានបង្ហាញរូបភាពរបស់ខ្លួនជាដៃគូគួរឲ្យទុកចិត្ត មានការទទួលខុសត្រូវ នៅក្នុងសហគមន៍អន្តរជាតិ។ ទំនាក់ទំនងកិច្ចការបរទេសរបស់រដ្ឋសភាត្រូវបាន ឱ្យប្រសើរឡើងជាបន្តបន្ទាប់ ពីការចូលរួមទៅកាន់ការរួមចំណែកយ៉ាងសកម្ម ដល់ការកសាងហើយឥឡូវនេះកំពុងពន្លឿនការដាក់ចេញគំនិតផ្តួចផ្តើម៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន