យុគសម័យ - ក្រោយរយៈពេល៥ថ្ងៃប្រព្រឹត្តទៅ នារសៀលថ្ងៃទី ១៧ ខែសីហា នៅទីក្រុងហាណូយ សន្និសីទការទូតលើកទី៣០ ដោយប្រធានបទ “ការទូតវៀតណាម៖ ម្ចាស់ការ ច្នៃប្រឌិត អនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២”បានបិទបញ្ចប់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ VGP)
អញ្ជើញថ្លែងមតិក្នុងពិធីបិទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់និងការផ្តល់អនុសាសន៍បញ្ជាណែនាំរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងយោបល់ដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងតំបន់នានានៅសន្និសីទការទូតលើកទី ៣០នេះ។
យោងតាមលោកឧបនាយករដ្ឋមន្រ្តី សន្និសីទបានពង្រីកនូវស្មារតីនៃការផ្លាស់ប្តូរថ្មី ការច្នៃប្រឌិត ទទួលបានមតិយោបល់របស់អ្នកចូលរួមជាច្រើនលើខ្លឹមសារសំខាន់នៃការងារ កិច្ចការបរទេស លើកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេស។
ក្នុងសម័យប្រជុំទាំង២១ តំណាងចូលរួមទាំងអស់បានវាយតម្លៃថា ស្ថានភាពពិភពលោកនិងស្ថានភាពក្នុងតំបន់តាំងពីសន្និសីទការទូតលើកទី ២៩មកទល់នឹងពេលនេះ គឺកិច្ចការបរទេសបានជះឥទ្ធិពលយ៉ាងធំធេងទៅលើបរិយាកាសសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំបានពិនិត្យឡើងវិញអំពីការអនុវត្តរាល់ភារកិច្ចកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១២ និងកម្មវិធីសកម្មភាពសន្និសីទការទូត លើកទី២៩ រួមទាំងការកំណត់ទិសដៅសម្រាប់កិច្ចការបរទេសក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។
ទិដ្ឋភាពនៃសម័យប្រជុំបញ្ចប់សន្និសីទការទូតលើកទី៣០ (រូបថតៈ Tuan Anh/baoquocte)
សន្និសីទបានដាក់ចេញនូវដំណោះស្រាយមួយចំនួនដើម្បីជម្រុញសកម្មភាពការទូតនៅលើសសរស្តម្ភ៖នយោបាយ-សេដ្ឋកិច្ចនិងការទូតពហុភាគី ព្រំដែន វប្បធម៌ ព័ត៌មានកិច្ចការបរទេស កិច្ចការជនវៀតណាមនៅឯកបរទេសនិងកិច្ចគាំពារពលរដ្ឋ។ សន្និសីទក៏បានអនុម័តលើកម្មវិធីសកម្មភាពនៃសន្និសីទការទូតលើកទី ៣០ដែលក្នុងនោះបានអះអាង នូវ គោលនយោបាយ កិច្ចការបរទេសមុនក៏ដូចជាក្រោយ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ ជាមិត្ត និងជាដៃគូ ដែលគួរឱ្យទុកចិត្ត ហើយជាសមាជិកដែលទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
សន្និសីទបាននាចេញកម្មវិធីសកម្មភាពរបស់សន្និសីទការទូតលើកទី៣០ ដែលក្នុងនោះបានសង្កត់ធ្ងន់ថាបន្តស្វែងយល់ ឱ្យបានពេញលេញនូវការអនុវត្តគោលនយោបាយកិច្ចការបរទេសឯករាជ្យស្វ័យគ្រប់គ្រង សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនងការចូលរួមយ៉ាងសកម្មនិងសកម្មនៅក្នុងពិភពលោកដើម្បីផលប្រយោជន៍របស់ប្រជាជន។ ជាពិសេស ចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកក្នុង កសាងនិងបង្កើតយន្តការពហុភាគីជម្រុញនិងលើកកម្ពស់កំរិតទំនាក់ទំនងពហុភាគីក្នុងនោះមានការបង្កើតយុទ្ធសាស្ត្រទូទៅក្រៅស្តីពីកិច្ចការបរទេសពហុភាគីដល់ឆ្នា២០៣០៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន