Trending now

បើកយុទ្ធនាការផ្សព្វផ្សាយ "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ"

11:04 | 11/08/2025 ហេង វុធ្ធី

យុគសម័យ - នាព្រឹកថ្ងៃទី ៨ ខែសីហា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនវៀតណាម បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ TikTok វៀតណាមដំណាក់កាល ២០២៥ - ២០២៩ ហើយទន្ទឹមនឹងនោះ ក៏បានបើកយុទ្ធនាការផ្សព្វផ្សាយ “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” នៅទូទាំងប្រទេស។

យុទ្ធនាការយុវជនស្ម័គ្រចិត្តឆ្នាំ ២០២៤ កំណត់គោលដៅជាក់ស្តែង​ចំនួន ១១ សម្រាប់សហគមន៍ ខេត្ត Dak Lak (វៀតណាម)៖ សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងកម្មវិធី «មនោសញ្ចេតនានៅតំបន់ព្រំដែន - ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ»
បើកយុទ្ធនាការផ្សព្វផ្សាយ

យុទ្ធនាការនេះនឹងដំណើរការចាប់ពីថ្ងៃទី ៤ ខែសីហា ដល់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥។ អ្នកចូលរួមគឺជាពលរដ្ឋវៀតណាមក្នុង និងក្រៅប្រទេស ហើយអាចជ្រើសរើសទម្រង់មួយក្នុងចំណោមទម្រង់ពីរ៖ វីដេអូឃ្លីប "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ" (៣០ វិនាទី ទៅ ៣ នាទី) បង្ហោះនៅលើ TikTok ផ្ទាល់ខ្លួន។ ខ្លឹមសារច្នៃប្រឌិតវិលជុំវិញ ៤ ដំណាក់កាល៖ ពណ៌ទង់ជាតិដែលខ្ញុំស្រលាញ់ (ចាប់ពីថ្ងៃទី ៤ ខែសីហា ដល់ថ្ងៃទី ១០ ខែសីហា) Flex គុណភាពវៀតណាម (ចាប់ពីថ្ងៃទី ១១ ខែសីហា ដល់ថ្ងៃទី ១៧ ខែសីហា) វៀតណាមនៅក្នុងដួងចិត្តខ្ញុំ (ចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ២៤ ខែសីហា) មោទនភាពវៀតណាម (ចាប់ពីថ្ងៃទី ២៥ ខែសីហា ដល់ថ្ងៃទី ២ ខែកញ្ញា)។ រូបថត Check-in "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ" បង្ហោះនៅលើ Facebook ផ្ទាល់ខ្លួន ឬ Instagram ជាសាធារណៈជាមួយ hashtag ផ្លូវការ បង្ហាញពីក្តីស្រឡាញ់ចំពោះមាតុភូមិ តាមរយៈរូបភាពដែលមានទង់ជាតិវៀតណាមនៅទីតាំងសំខាន់ៗ ដោយមានចំណងជើងមិនលើសពី ១០០ ពាក្យ។ នៅចុងបញ្ចប់នៃដំណាក់កាលនីមួយៗ និងយុទ្ធនាការទាំងមូល គណៈកម្មាធិការរៀបចំនឹងផ្តល់រង្វាន់ដល់ស្នាដៃដែលមានឥទ្ធិពលផ្សព្វផ្សាយខ្លាំងបំផុត៕

វៀតណាមបើកថ្នាក់បណ្តុះបណ្តាលរយៈពេលខ្លី បញ្ជាការ-សេនាធិការជាន់ខ្ពស់ យុទ្ធនាការ យុទ្ធសាស្ត្រ សម្រាប់កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនឡាវ វៀតណាមបើកថ្នាក់បណ្តុះបណ្តាលរយៈពេលខ្លី បញ្ជាការ-សេនាធិការជាន់ខ្ពស់ យុទ្ធនាការ យុទ្ធសាស្ត្រ សម្រាប់កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនឡាវ

នាព្រឹកថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ បណ្ឌិត្យសភាការពារជាតិបានរៀបចំពិធីបើកថ្នាក់បណ្តុះបណ្តាលរយៈពេលខ្លី បញ្ជាការ - សេនាធិការជាន់ខ្ពស់ យុទ្ធនាការ យុទ្ធសាស្ត្រ សម្រាប់កងយោធពលខេមរភូមិន្ទ ជំនាន់ទី ១៩ និងកងទ័ពប្រជាជនឡាវ ជំនាន់ទី៥។ លោកឧត្តមសេនីយ៍ឯក Tran Viet Khoa នាយកបណ្ឌិត្យសភាការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

បំផុសយុទ្ធនាការផ្សព្វផ្សាយ បំផុសយុទ្ធនាការផ្សព្វផ្សាយ "ខ្ញុំស្រឡាញ់ទីក្រុង"

នាថ្ងៃទី១៩ ខែកញ្ញា នៅទីក្រុង Can Tho វៀតណាម វិទ្យាស្ថានឧតុនិយម ជលសាស្ត្រ និងបម្រែបម្រួលអាកាសធាតុ (ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម) សម្របសម្រួលជាមួយអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) នៅវៀតណាម និងការិយាល័យកិច្ចការប្រែប្រួលអាកាសធាតុទីក្រុង Can Tho បានរៀបចំសិក្ខាសាលាបំផុសយុទ្ធនាការផ្សព្វផ្សាយ "ខ្ញុំស្រឡាញ់ទីក្រុង"។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh
ការណែនាំអំពីទីផ្សារកម្ពុជា