យុគសម័យ - នាយប់ថ្ងៃទី២១ខែកក្កដា អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥០នៃទិវាជ័យជម្នះផ្លូវបែកជាបី Dong Loc ដែលបានប្រារព្ធនៅខេត្ត Ha Tinh នោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ “ឆ្លងកាត់ការបាត់បង់ដ៏ធំធេងដែលគ្មានអ្វីអាចបំពេញបាននោះ យើងទាំងអស់គ្នាកាន់តែជ្រួតជ្រាបនូវតម្លៃរបស់ឯករាជ្យ សេរីភាព របស់សន្តិភាពនិងឯកភាព។ ហេតុដូច្នេះ យើងត្រូវប្តេជ្ញាការពារសមិទ្ធិបដិវត្តន៍ដែលទទួលបាននិងចូលរួមរក្សាឯករាជ្យ សេរីភាព និងបូរណភាពដែនដីដ៏ពិសិដ្ឋរបស់មាតុប្រទេស”។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋចូលរួមពិធីរំលឹកខួបលើកទី៥០នៃទិបាជ័យជម្នះ Dong Loc (ប្រភពរូបថតៈ VGP/Quang Hieu)
អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងថា ដើម្បីឯករាជ្យ ដើម្បីសេរីភាពនិងឯកភាពរបស់ប្រទេសជាតិនោះ ប្រជាជនយើងបានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការប្រយុទ្ធប្រឆាំងចក្រព័ត្តអាមេរិកដើម្បីសាច់ឈាមភាគខាងត្បូងនិងសង្គ្រោះប្រទេសជាតិ ។ ពលីកម្មជាច្រើន ក្តីលំបាកជាច្រើនរបស់កងទ័ពនិងប្រជាជនទូទាំងប្រទេសបានក្លាយទៅជារឿងព្រេងដោយភ្ជាប់ជាមួយឈ្មោះរបស់តំបន់និងមនុស្ស។ ក្នុងនោះ ឈ្មោះតំបន់ Dong Loc គឺបានឈានចូលប្រវត្តិសាស្ត្រព្រោះពលីកម្មដ៏ធំធេងរបស់វិរៈយុទ្ធជនរាប់រយនាក់ ជាពិសេសគឺនារីស្ម័គ្រចិត្តឈានមុខ១០នាក់ ហើយកាលនោះ ពួកនាងទើបមានវ័យអាយុពី១៨ដល់២០ឆ្នាំ ដែលត្រូវបាត់បង់ជីវិតនៅលើទឹកដីនេះ មុននេះ៥០ឆ្នាំ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VGP/Quang Hieu)
ពលីកម្មដ៏អង់អាចក្លាហានរបស់នារីយុវជនស្ម័គ្រចិត្តទាំង១០នាថ្ងៃទី២៤ខែកក្កដាឆ្នាំ១៩៦៨ បាននិពន្ធឡើងនូវរឿងព្រេងអមតៈរបស់ប្រទេសជាតិ។ អាយុៈនៅក្មេង ប៉ុន្តែ ការពលីដ៏អង់អាចក្លាហានរបស់នាងៗទាំង១០បានក្លាយទៅជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃលទ្ធិវីរៈជនបដិវត្តន៍ បង្ហាញឆន្ទៈមិនស្តាយទាំងអាយុ ទាំងសាច់ឈាមស្រស់របស់ជំនាន់យុវជនវៀតណាមសម្រាប់បុព្វហេតុតស៊ូរំដោះជាតិ ឯកភាពប្រទេសជាតិ។
នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ពាក់កណ្តាលសតវត្សន៍បានកន្លងផុតទៅ ជីវិតបានរស់រានឡើងវិញយ៉ាងខ្លាំងក្លានៅលើតំបន់ដីដែល តំបន់នេះធ្លាប់បានស្គាល់ជាសមរភូមិដ៏កាចសាហាវនៅក្នុងអតីតកាល។ មកដល់ Dong Loc បច្ចុប្បន្ននេះ យើងមានក្តីសោមនស្សន៍រីករាយដោយបានឃើញតំបន់ដីអំណោយផល ពោរពេញទៅដោយកម្លាំងរស់។ Dong Loc ថ្ងៃនេះបានក្លាយទៅជាតំបន់មានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំង ហើយរឹងមាំបោះជំហានទៅមុខ។ ផ្លូវបែកជាបី Dong Loc បានក្លាយទៅជាទីមកដល់គួរតែមោទនៈ ជិតស្និទ្ធនិងពិសិដ្ឋ រួមចំណែកអប់រំប្រពៃណីស្នេហាជាតិ មោទនៈភាពជាតិសម្រាប់ជំនាន់វ័យក្មេងបច្ចុប្បន្ន។
នាយករដ្ឋមន្ត្រីប្រគល់ផ្ទះមេតាធម៌ចំពោះគ្រួសារគោលនយោបាយ (រូបថតៈ VGP/Quang Hieu)
នៅក្នុងពិធី នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Tinh រួមទាំងប្រទេសជាតិទាំងមូល ត្រូវអនុវត្តឲ្យបានល្អចលនាតបស្នងសង់គុណ ចំពោះគ្រួសារយុទ្ធជនពលី យុទ្ធជនពិការ អតីតយុទ្ធជន និងអតីតយុទ្ធជនស្ម័គ្រចិត្ត ដើម្បីជួយឲ្យសមមិត្តនិងជនរួមជាតិទាំងអស់ ឆ្លងកាត់ក្តីលំបាក ដើម្បីមានជីវភាពកាន់តែគ្រប់គ្រាន់ សម្បូរធូធារនិងកាន់តែប្រសើរជាង។
នាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំបក្ស រដ្ឋ អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅផ្លូវបែកជាបី Dong Loc (ប្រភពរូបភាព៖ VGP/Quang Hieu)
ក្នុងពិធី នាយករដ្ឋមន្ត្រី អញ្ជើញប្រគល់អំណោយជូនដល់សាច់ញាតិគ្រួសារយុទ្ធនារីដែលត្រូវពលីនៅផ្លូវបែកជាបី Dong Loc ទាំង១០ និងជូនផ្ទះមេតាធម៌សម្រាប់គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍និងគ្រួសារមានស្ថានភាលំបាក៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)



មតិពីមិត្តអ្នកអាន