ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី

16:44 | 04/07/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ទទួលតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី Ekaterina Zaharieva នោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥កក្កដា។

បនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីប៊ុលហ្គារី Rumen Radev

នាថ្ងៃទី៣កក្កដា ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីប៊ុលហ្គារី Rumen Radev ជួបសវនាការជាមួយឧបនាយករដ្ឋមន្ត្រី Tomislav Donchev ទៅទស្សនាស្ថានទូតវៀតណាមនិងជួបប្រាស្រ័យជាមួយតំណាងសហគមន៍ជនវៀតណាមនៅប៊ុលហ្គារីផងដែរ។

ទិដ្ឋភាពនៃជំនួបជាមួយប្រធានាធិបតីប៊ុលហ្គារី

ទទួលស្វាគមន៍ឧបនាយករដ្ឋមន្ត្រីយ៉ាងកក់ក្តៅ ប្រធានាធិបតី Rumen Radev បានចាត់ទុកថា ប្រទេសទាំងពីរតែងតែរួមសហការជាមួយគ្នានៅក្នុងបញ្តាបញ្ហាអន្តរជាតិនិងតំបន់ ព្រមទាំងអះអាងថា ប៊ុលហ្គារីស្វាគមន៍ការចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុប (EVFTA)។ រួមជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេស Pham Binh Minh និងប្រធានាធិបតី Rumen Radev បានឯកភាព ឈរលើមូលដ្ឋាននៃទៅនាក់ទំនងមិត្តភាពជាប្រពៃណីនិងការជឿទុកចិត្តនយោបាយនោះ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប៊ុលហ្គារីត្រូវបានពង្រឹងនិងពង្រីកថែមទៀត។

ជាមួយនឹងឧបនាយករដ្ឋមន្ត្រី Tomislav Donchev

ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី Tomislav Donchev និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ភាគីទាំងពីរបានឯកភាពជម្រុញរាល់វិធានការជាក់ស្តែង ដើម្បីជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយពង្រីកឧត្តមភាពរបស់​ប្រទេសនីមួយៗ។

រដ្ឋមន្ត្រីការបរទេស Pham Binh Minh អញ្ជើញថ្លែងមតិនៅស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី

នាពេលរសៀលថ្ងៃទី៣កក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh និងគណៈប្រតិភូបានទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី ជួបប្រាស្រ័យនិងសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតក៏ដូចជាតំណាងសហគមន៍ជនវៀត ណាមនៅប៊ុលហ្គារីផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត