យុគសម័យ - រដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាមនិងប្រេស៊ីលបានឯកភាពនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងការជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគជាភារកិច្ចរបស់សហគ្រាសនានានៃភាគីនីមួយៗ។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញចូលរួមវេទិកាពាណិ្ជកម្មនិងវិនិយោគ វៀតណាម-ប្រេស៊ីល (រូបថតៈ VGP/Thành Chung)
បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣កក្កដាឆ្នាំ២០១៨ នោះ នាថ្ងៃទី៣កក្កដា នៅទីក្រុង Sao Paulo ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសហគ្រាសនាំមុខរបស់ប្រេស៊ីលមួយចំនួន ដែលមានការយកចិត្តទុកដាក់ទៅលើទីផ្សារវៀតណាម ដូចជា សហព័ន្ធឧស្សាហកម្មប្រេស៊ីល(FIESP) សម្ព័ន្ធសមាគមពន្លឿនជលផលប្រេស៊ីល (ABRAPES) សម្ព័ន្ធសមាគមឧស្សាហកម្មជលផលប្រេស៊ីល (ABIPESCA) សម្ព័ន្ធសមាគមឧស្សាហកម្មជលផលប្រេស៊ីល សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ EMBRAER សម្ព័ន្ធឧស្សាហកម្មការពារជាតិ (AVIBRAS) និងសម្ព័ន្ធក្រុមហ៊ុនឱសថ Eurofarma ផងដែរ។
នៅក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានជូនដំណឹងនូវលទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចនេះ ជាពិសេស គឺការប្តេជ្ញានយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី។ ជាពិសេសគឺការឆ្លើយតបរបស់ប្រេស៊ីលក្នុងការទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាមក្នុងឆ្នាំ២០១៨និងបន្តកសាងក្របខ័ណ្ឌគតិយុត្តិដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ទិដ្ឋភាពនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ (រូបថតៈ VGP/Thành Chung)
លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ទំនាក់ទំនងពាណិជ្ជកម្មនិងវនិយោគមិនទាន់សក្តិសមជាមួយសក្កានុភាពនៃប្រទេសទាំងពីរ តាមនោះ ស្វាគមន៍សហគ្រាសឆ្លៀតយករាល់លក្ខណៈងាយស្រួលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរទទួលបានដើម្បីអនុវត្តន៍ជាក់ស្តែងឱកាសធ្វើអាជីវកម្ម។
សហគ្រាសប្រេស៊ីលបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានក្នុងដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងសម្តែងនូវការយកចិត្តទុកដាក់លើទីផ្សារវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយលោក Rubens Barbosa (រូបថតៈ VGP/Thành Chung)
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្វាគមន៍ចំពោះការដែលតំណាងសម្ព័ន្ធសមាគមមិងសហគ្រាសវៀតណាមបានបញ្ចូនគណៈប្រតិភូមកវៀតណាម ស្វែងយល់ទីផ្សារនិងចំពោះមុខគឺចូលរូមកិច្ចប្រជុំ WEF-ASEAN នឹងបានរៀបចំឡើងនាខែកញ្ញាខាងមុខនៅទីក្រុងហាណូយ។
ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មនិងវិនិយោគវៀតណាម-ប្រេស៊ីល និងទទួលជួបជាមួយសហគ្រាសជួរមុខរបស់ប្រេស៊ីលដែលមានការយកចិត្តទុកដាក់លើទីផ្សារវៀតណាមផងដែរ៕
(សរុបព័ត៌មាន ដោយ ថាញ់ កុង)


មតិពីមិត្តអ្នកអាន