បន្តរបៀបវារៈនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារីនោះ នាថ្ងៃទី៤កក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាជាមួយប្រធានរដ្ឋសភាប៊ុលហ្គារី លោកស្រី Tsveta Karayancheva និងទទួលជួបសវនាការជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី លោកស្រី Ekaterina Zaharieva ផងដែរ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាជាមួយសមភាគីប៊ុលហ្គារី លោកស្រី Ekaterina Zaharieva (រូបថតៈ VOV)
ក្នុងជំនួបជាមួយប្រធានរដ្ឋសភាប៊ុលហ្គារី លោកស្រី Tsveta Karayancheva នោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យរដ្ឋសភាប៊ុលហ្គារី បន្តគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរ អនុវត្តន៍រាល់វិធានការ សំដៅនំាទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅប៊ុលហ្គារីសម្របខ្លួនទៅក្នុងប្រទេសសាមី រួមចំណែកអភិវឌ្ឍន៍នៅប្រទេសនីមួយៗ។
រីឯខ្លួនវិញ លោកស្រី Tsveta Karayancheva បានអះអាងថា នឹងជម្រុញការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ឲ្យបានឆាប់ៗ និងចាត់ទុក នេះជាក្លោងទ្វារដែលបើកចេញឱកាស ដើម្បីសហគ្រានៃប្រទេសទាំងពីរបើកទូលាយការវិនិយោគធ្វើអាជីវកម្មនិងពង្រឹងកិច្ចសហប្រតិបត្តិការ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាជាមួយសមភាគីប៊ុលហ្គារី លោកស្រី Ekaterina Zaharieva (រូបថតៈ VOV)
នៅក្នុងជំនួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសប៊ុលហ្គារី លោកស្រី Ekaterina Zaharieva ភាគីទាំងពីរបានឯកភាពនាំទំនាក់ទំនងសេដ្ឋកិច្ចឲ្យឡើងកម្ពស់ថ្មី សក្តិសមជាមួយទំនាក់ទំនងនយោបាយនិងសក្កានុភាពនៃប្រទេសទាំងពីរ។
ស្តីពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯក ភាព បង្កើនកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីនានា ក៏ដូចជាដើម្បីរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ជាដើម។
ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងសមភាគីប៊ុលហ្គារី លោកស្រី Ekaterina Zaharieva បានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើកំណត់ហេតុប្រគល់និងទទួលអចលនទ្រព្យរបស់ស្ថាប័នតំណាងការទូតនៃប្រ ទេសទាំងពីរផងដែរ៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)


មតិពីមិត្តអ្នកអាន