វេទិកាតភ្ជាប់ Startup វៀតណាមក្នុងនិងក្រៅប្រទេសបានបើកជាផ្លូវការ

17:24 | 26/06/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី២៦មិថុនា ក្រសួងការបរទេសវៀតណាមបានរួមសហការជាមួយគណកម្មាធិការប្រជាជនទីក្រុងហូជីមិញរៀបចំវេទិកា “តភ្ជាប់ Startup វៀតណាមក្នុងនិងក្រៅប្រទេស”។

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញថ្លែងមតិក្នុងវេទិកា (រូបថត ៖ pcworld.com.vn )

អញ្ជើញចូលរួមក្នុងវេទិកា មានវត្តមានសាស្ត្រាចារ្យ បណ្ឌិត Nguyen Thien Nhan សមាជិកការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ; អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Vu Hong Nam រួមទាំងតំណាងស្ថាប័ននានារបស់ទីក្រុង សហគមន៍ចាប់ផ្តើមអាជីពជាតិនិងអន្តរជាតិ។

ទិដ្ឋភាពនៃវេទិកា (រូបថតៈ pcworld.com.vn)

ក្នុងរយៈពេលមួយថ្ងៃកន្លះ វាគ្មិនចំនួន៨នាក់ជាជំនាញការល្បីឈ្មោះលើវិស័យចាប់ផ្តើមអាជីព មកពីវៀតណាម អាមេរិក កាណាដា និងអ៊ីស្រាអ៊ែលនឹងធ្វើបទបង្ហាញអំពីបញ្ហាទាក់ទិនដល់ Startup ក្រោមប្រធានបទចំនួន៣ គឺ “ដំណាក់កាលដំបូងនៃការចាប់ផ្តើមអាជីព” “អភិវឌ្ឍន៍អាជីវកម្មចាប់ផ្តើមអាជីព” និង “នាំ Startup វៀតណាមទៅកាន់ពិភពលោក”។

ទន្ទឹមជាមួយគ្នានោះ វេទិកាក៏ជាឱកាសដើម្បីអ្នកចាប់ផ្តើមអាជីពបង្ហាញនូវគំនិតរបស់ខ្លួន ហើយអ្នកជំនាញនឹងចូលរួមមតិពិគ្រោះយោបល់ កំណត់ទិសអភិវឌ្ឍន៍សហគ្រាសជាពិសេសទាក់ទាញទុនវិនិយោគ។

ទិដ្ឋភាពនៃវេទិកា (រូបថត៖ pcworld.com.vn)

អញ្ជើញថ្លែងមតិក្នុងវេទិកា អនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាប្រធានគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Vu Hong Nam បានអះអាងថា៖ ក្នុងបរិបទដែលបដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងនោះ វៀតណាមត្រូវបានវាយតម្លៃថាជាប្រទេសពោរពេញទៅដោយសក្កានុភាពដើម្បីក្លាយទៅជាប្រទេសចាប់ផ្តើមអាជីព។ តាមរយៈវេទិកានេះ នឹងបន្តបើកទូលាយបណ្តាញតភ្ជាប់ Startup របស់ជនវៀតណាមក្នុងនិងក្រៅប្រទេស។

ទិដ្ឋភាពនៃវេទិកា (រូបថត៖ pcworld.com.vn)

វេទិកានេះជាឱកាសសម្រាប់ Startup វៀតណាមក្នុងនិងក្រៅប្រទេស វិនិយោគិន សាកលវិទ្យាល័យនានា វិទ្យាស្ថានស្រាវជ្រាវ អ្នករៀបចំផែនការមេ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍និងកំណត់ទិសដៅសម្រាប់សហគ្រាសចាប់ផ្តើមអាជីពនៅវៀតណាម ជាពិសេសគឺតភ្ជាប់ Startup របស់ជនវៀតណាមទាំងក្នុងនិងក្រៅប្រទេសជាមួយគ្នា។

លោក Nguyen Thien Nhan អញ្ជើញជូបសំណេះសំណាលជាមួយតំណាងនានានៅខាងក្រៅវេទិកា (រូបថត៖ pcworld.com.vn)

អញ្ជើញថ្លែងមតិក្នុងវេទិកា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានឲ្យដឹងថា ៖“តើចំណូលទាបអាចចាប់ផ្តើមអាជីពបានទេ? តាមស្ថានភាពជាក់ស្តែងនៅវៀតណាមអាចអះអាងបានថា គឺអាចធ្វើបាន។​ ត្រូវមានវិធានការជួយឧបត្ថម្ភពិសេស នោះគឺបង្កើតប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីព។ យើងមានកម្មវិធីរបស់រដ្ឋាភិបាលហើយ របស់ទីក្រុងហើយ។ ប៉ុន្តែដរាបណា អ្នកវិទ្យាសាស្ត្រនិងអាជីវករចាត់ទុកនេះជាកម្មវិធីរបស់ខ្លួន ហើយប្រាជ្ញាធ្វើទើបសម្រេចប្រកបដោយជោគជ័យ”។

វេទិកាឆ្នាំនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៦និងទី២៧មិថុនាឆ្នាំ២០១៨៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត