នៅក្នុងសម័យប្រជុំនាថ្ងៃទី២៥មិថុនានៅទីក្រុងព្រុចសែល (បែលហ្សិក) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងសមាជិកសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម លោកស្រី Cecilia Manlmstrom បានប្រកាសជាផ្លូវការថា ដំណើរត្រួតពិនិត្យផ្នែកច្បាប់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) បានបញ្ចប់ដោយឯកភាពទាំងស្រុងលើខ្លឹមសារនៃកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាងវៀតណាមនិង EU។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ជាមួយសមាជិកសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម លោកស្រី Cecilia Manlmstrom (រូបថតៈ Kim Chung/TTXVN)
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ បន្ទាប់ពីកិច្ចប្រជុំ លោកស្រី Manlmstrom បានប្រកាសថា ភាគីទាំងពីរនឹងរួមគ្នា ឆ្ពោះទៅរកការអនុម័តនិងប្រតិបត្តិ EVFTA នៅពេលឆាប់បំផុតដែលអាចធ្វើទៅបាន។
នៅក្នុងកិច្ចប្រជុំរួមមួយ សមាជិកសហភាពអឺរ៉ុបនិងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានពិភាក្សានូវដំណើរការសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីធានានូវលក្ខណៈល្អបំផុតសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ក្នុងនោះមានការដែល EU នឹងជួយវៀតណាមលើកកម្ពស់សមត្ថភាពដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀង EVFTA បន្ទាប់ពីការដែលកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាជាផ្លូវការនិងឈានដល់ការប្រតិ បត្តិជាក់ស្តែង។
ក្នុងថ្ងៃដែល រដ្ឋមន្ត្រី លោក Tran Tuan Anh បានអញ្ជើញជួបធ្វើការជាមួយប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ ចំណុះ EP Bernd Lange ផងដែរ៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន