គណៈកម្មការអចិន្ត្រៃយ៍នៃគណៈអធិបតីសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមបើកសន្និសីទលើកទី៩នីតិកាលទី៥

22:11 | 26/06/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី២៦មិថុនា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម (VUFO) បានរៀបចំសន្និសីទ គណៈកម្មការអចិន្ត្រៃយ៍នៃគណៈអធិបតីលើកទី៩ នីតិកាលទី៥ (អាណត្តិ ២០១៣ -២០១៨) សំដៅបូកសរុបកិច្ចការ ឆមាសទី១ឆ្នាំ២០១៨និងអនុវត្តភារកិច្ចរបស់ឆមាសទី២ឆ្នាំ២០១៨ ព្រមទាំងអនុម័តលើខ្លឹមសារសំខាន់ៗ។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ THUY LINH)

អញ្ជើញចូលរួមក្នុងសន្និសីទមានវត្តមាន លោក Uong Chu Luu អនុប្រធានរដ្ឋសភានិងជាប្រធានគណៈកម្មការសន្តិភាពវៀតណាម; លោក Don Tuan Phong អនុប្រធានទទួលបន្ទុកអគ្គលេខាធិការ VUFO; លោក Bui Khac Son អនុប្រធាន VUFO រួមទាំងតំណាងក្រសួង ស្ថាប័នមជ្ឈឹមនិងសមាជិកគណៈអចិន្ត្រៃយ៍ VUFO ផងដែរ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អនុប្រធានទទួលបន្ទុក VUFO លោក Don Tuan Phong បានឲ្យដឹងថា៖ “សន្និសីទនេះគឺពោរពេញទៅដោយអត្ថន័យ ដែលបានរៀបចំឡើងសំដៅវាយតម្លៃស្ថានភាពកិច្ចការឆមាសទី១ កំណត់ទិសដៅភារកិច្ចសម្រាប់ឆមាសទី២ឆ្នាំ២០១៨ ជាពិសេសគឺការត្រៀមរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមលើកទី៦ អាណត្តិ ២០១៨-២០២៣នាពេលខាងមុខ”។

លោក Don Tuan Phong អនុប្រធានទទួលបន្ទុកអគ្គលេខាធិការ VUFO (រូបថតៈ THUY LINH)

យោងតាមរបាយការណ៍ដែលបានបង្ហាញក្នុងសន្និសីទសរឲ្យឃើញថា ក្នុងឆមាសទី១ឆ្នាំ២០១៨នេះ សកម្មភាពទំនាក់ទំនងកិច្ចការបរទេសប្រជាជនរបស់ VUFO និងអង្គការចំណុះនៅបន្តបានអនុវត្តយ៍យ៉ាងសកម្ម សំដៅកសាងបណ្តាញមិត្តភក្តិអន្តរជាតិរបស់វៀតណាមនៅតាមគ្រប់ទិសទី ទូទាំងពិភពលោក។ ទំនាក់ទំនងកិច្ចការបរទេសប្រជាជនកំពុងមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។

ជាពិសេស ទទួលបានការយល់ព្រមរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល VUFO បានសម្រេចសេចក្តីព្រាងសម្រាប់កម្មវិធីជាតិ ជម្រុញការផ្តល់ជំនួយក្រៅរដ្ឋាភិបាល ដំណាក់កាលថ្មី (២០១៨-២០២៥) ហើយកំពុងយកមតិពីស្ថាប័នទាក់ទិននានា ដើម្បីក្រេបយក កែប្រែនិងសម្រេចដើម្បីដាក់ជូននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តជាឯកច័ន្ទ។

ស្តីពីកិច្ចការរបស់សម្ព័ន្ធសមាគមតំបន់ចំណុះ ពោលគឺក្នុងឆមាសទី១ឆ្នាំ២០១៨ សកម្មភាពសន្តិភាព សាមគ្គីភាព មិត្តភាពររបស់សម្ព័ន្ធសមាគមតំបន់ចំណុះគឺត្រូវបានអនុវត្តន៍យ៉ាងសកម្ម ក្នុងនោះមានទាំងសកម្មភាពអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យទាននិងបុណ្យតេតប្រពៃណីរបស់ប្រទេសអាស៊ីមួយចំនួន ទិវាបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសនានាជាដើម។

អនុប្រធានរដ្ឋសភា លោក Uong Chu Luu អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ THUY LINH)

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនេះ អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានឯកភាពចំពោះសេចក្តីព្រាងរបាយការណ៍របស់គណៈអចិន្ត្រៃយ៍សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមស្តីពីកិច្ចការឆមាសទី១ឆ្នាំ២០១៨។ ស្តីពីកិច្ចការត្រៀមរៀបចំសម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៦នាពេលខាងមុខ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានចាត់ទុកថា “របាយការណ៍នយោបាយនិងបញ្ហាបុគ្គលិកជាខ្លឹមពីរមានសារៈសំខាន់បំផុត”។

អញ្ជើញថ្លែងមតិនៅសន្និសីទ លោក Don Tuan Phong បានឲ្យដឹងថា៖ VUFO នឹងប្រមូលមតិរបស់គណៈអចិន្ត្រៃយ៍និងយកមតិបំពេញបន្ថែមរបស់ស្ថាប័នទាក់ទិននានា​ សំដៅសុក្រិដ្ឋរបាយការណ៍នយោបាយរបស់មហាសន្និបាតតំណាងទូទាំងប្រទេសនៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពអាណត្តិ៦។

ក្នុងបរិបទធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅដូចបច្ចុប្បន្ន លោក Don Tuan Phong ជឿជាក់ថា បក្សនិងរដ្ឋនឹងផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀតលើ ទំនាក់ទំនងកិច្ចការបរទេសប្រជាជន។ រួមជាមួយគ្នានោះ VUFO បន្តធ្វើការផ្លាស់ប្តូរថ្មី រួមចំណែកទៅក្នុងកិច្ចការបរទេសប្រជាជន ជាពិសេសគឺក្នុងអាណត្តិខាងមុខ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត