វៀតណាមសន្យាអនុវត្តអនុសញ្ញាច្បាប់សមុទ្រ អភិរក្សនិងអភិវឌ្ឍន៍ចីរភាពសមុទ្រនិងមហាសាគរ

15:44 | 15/06/2018

យុគសម័យ - វៀតណាមសន្យាគោរពនិងប្រតិបត្តិប្រកបដោយគ្រប់គ្រាន់ចំពោះសេចក្តីកំណត់នានារបស់អនុសញ្ញា រួមទាំងសហប្រតិបត្តិការជាមួយប្រទេស អង្គការអន្តរជាតិនានាក្នុងការអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពសមុទ្រនិងមហាសាគរដើម្បីអនាគតរួមរបស់មនុស្សលោក។

ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាម អមអង្គការសហប្រជាជាតិ (រូបថតៈ AP)

ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤មិថុនានៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉កបានប្រព្រឹត្តទៅសន្និសីទលើក ទី២៨នៃប្រទេសជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ចូលរួមក្នុងសន្និសីទមានតំណាងមកពីប្រទេសសមាជិក UNCLOS ចំនួន១០០ប្រទេសរួមទាំងតំណាងស្ថាប័នដែលបានបង្កើតឡើងតាមអនុសញ្ញា។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាម អមអង្គការសហប្រជាជាតិបានលើកច្បាស់ថា ៖ ជាប្រទេសឆ្នេរសមុទ្រខាងកើតមួយ វៀតណាមបានផ្តោតសំខាន់លើកិច្ចការពារបរិស្ថាននិងប្ព័ន្ធអេកូឡូស៊ីសមុទ្រ ព្រមទាំងយល់ច្បាស់ពីផលប៉ះពាល់អវិជ្ជមានមកពីជម្លោះសមុទ្រទៅលើការ អភិ រក្សនិងប្រើប្រាស់សមុទ្រនិរន្តរភាព។ វៀតណាមជានិច្ចកាល ដោះស្រាយរាល់ជម្លោះលើសមុទ្រខាងកើតដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS។ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ក៏បានអះអាងនូវគោលជំហមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគាំទ្រការប្រឆាំងការនេសាទខុសច្បាប់ និងមិនអនុវត្តតាមសេចក្តីកំណត់ (ធ្វើអាជីវកម្ម IUU)។ រួមជាមួយគ្នានោះ វៀតណាមក៏គាំទ្រការអនុវត្តយ៉ាងឆាប់ៗ នូវបែបបទផ្ទៃក្នុង ដើម្បីក្លាយទៅជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងគ្រប់គ្រង ត្រីសមុទ្រ និងកិច្ចព្រមព្រៀងស្តីពីវិធានការរបស់ប្រទេសដែលមានកំពង់ផែរ សំដៅរារាំង ប្រឆាំងនិងលុបបំបាត់ការនេសាទមិនគោរពតាមសេចក្តីកំណត់ IUU ផងដែរ។

លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា វៀតណាមសន្យាគោរពនិងប្រតិបត្តិប្រកបដោយគ្រប់គ្រាន់ចំពោះសេចក្តីកំណត់នានារបស់អនុសញ្ញា រួមទាំងសហប្រតិបត្តិការជាមួយប្រទេស អង្គការអន្តរជាតិនានាក្នុងការអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពសមុទ្រនិងមហាសាគរដើម្បីអនាគតរួមរបស់មនុស្សលោក៕

(ប្រភពព័ត៌មាន: យោងតាម VOV ប្រែសម្រួលដោយស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត