នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយ ឯកអគ្គរាជទូតអង់គ្លេស

21:08 | 07/06/2018

នារសៀលថ្ងៃទី៦ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Giles Lever ក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរាជទូតអង់គ្លេស

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធិភាពរបស់ឯកអគ្គរដ្ឋទូតអង់គ្លេសក្នុងការអនុវត្តនិងធ្វើឲ្យជាក់ស្តែងនូវវិធានការនានាដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោក Nguyen Xuan Phuc បានអះអាងថា ភាគីទាំងពីរគប្បីបន្តពង្រីកសមិទ្ធផលដែលបានសម្រេចនិងខិតខំប្រឹងប្រែងនាំមកនូវទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ឱ្យបានសកិ្តសមជាមួយក្រប ខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងសក្តានុភាពនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះភាគីទាំងពីរគប្បីសហការគ្នាដើម្បីរៀបចំកិច្ចប្រជុំនៃគណៈកម្មាធិការសេដ្ឋកិច្ច-ពាណិជ្ជកម្មវៀតណាម-អង់គ្លេស (JETCO) ឲ្យបានល្អនាពេលខាងមុខនេះផងដែរ។ លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៨ ជាឆ្នាំដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃការបង្កើតទំនាក់ទំនងការទូត ហេតុដូច្នេះហើយប្រទេសទាំងពីរគប្បីពង្រឹងនិងពង្រីកការផ្លាស់ប្តូរសកម្មភាព ជួបប្រាស្រ័យទាក់ទងគ្នាដើម្បីរួមចំណែកក្នុងការបង្កើនចំណងមិត្តភាពនិងការស្វែងយល់គ្នាទៅវិញទៅមករវាងប្រទេសជាតិទាំងពីរ។

រីឯខ្លួនវិញ លោក Giles Lever បានអះអាងថា វៀតណាមសំរេចបាននូវលទ្ធផលល្អជាច្រើនក្នុងការកែលំអបរិយាកាសធ្វើអាជីវកម្មហើយរដ្ឋាភិបាលអង់គ្លេស ត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភផ្នែកច្ចេកទេសជូនដល់វៀតណាមលើវិស័យនេះ។ លោក Giles Lever ក៏សង្កត់ធ្ងន់ថាការអប់រំនិងបណ្តុះបណ្តាលគឺជាវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ហើយអង់គ្លេសនឹងបង្កើនចំនួនអាហារូបករណ៍សំរាប់និស្សិតវៀតណាម។ ក្រៅពីនេះដែរ អង់គ្លេស នឹងជួយគាំទ្រយ៉ាងខ្លាំងក្លាក្នុងការធានាសន្តិសុខសុវត្ថិភាពសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើតក៏ដូចជាគោរពយ៉ាងខ្ជាប់ខ្ជួនតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត