កសាងដំណោះស្រាយលោតផ្លោះដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងធានាសុវត្ថិភាពចរាចរណ៍

09:12 | 05/06/2018

បន្តរបៀបវារៈសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី៤ មិថុនា រដ្ឋសភាបានបើកសម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោលចំពោះរដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The និងរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha។ សម័យប្រជុំនេះត្រូវបានផ្សាយដោយផ្ទាល់តាមរយៈរលកធាតុអាកាសទូរទស្សន៍និងវិទ្យុសម្លេង ដើម្បីអ្នកបោះឆ្នោតនិងប្រជាជនតាមដាន។

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van The (រូបថតៈ Tuoi tre)

នាពេលព្រឹក រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The បានឆ្លើយសំណួររបស់ សមាជិកសភាស្ដីពីដំណោះស្រាយកែលំអហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ កិច្ចការធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ពិសេសគឺនៅទីក្រុងធំៗ ក៏ដូចជាដំណោះស្រាយចំពោះបញ្ហានៅសេសសល់ក្នុងគម្រោងការណ៍គមនាគមន៍ដែលបានវិនិយោគតាមរូបសណ្ឋាន BOT។ រដ្ឋមន្រ្តីលោក Nguyen Van The ឲ្យដឹងថា នាពេលកន្លងទៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ត្រូវបានយកចិត្តទុកដាក់វិនិយោគឲ្យទទួលបានស្ដង់ដារតំបន់និងអន្តរជាតិ រួមចំណែកបង្កើតឡើងមុខមាត់ថ្មីសំរាប់ប្រទេសជាតិ ក៏ដូចជាតភ្ជាប់តំបន់នានាក្នុងប្រទេសជាមួយអន្តរជាតិផងដែរ។

“វិស័យគមនាគមន៍ដឹកជញ្ជូនបានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ដោយព្រមៗគ្នា មការបញ្ជាណែនាំរបស់បក្ស រដ្ឋាភិបាល ប៉ុន្តែរហូតមកដល់ពេលនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍របស់វៀតណាមនៅមានកំហិតនិងភាពអន់ខ្សោយជាច្រើន។ យើងខ្ញុំគិតថា ត្រូវមានដំណោះស្រាយដ៏លោតផ្លោះដើម្បីជំនះពុះពារលើបញ្ហានេះ។ ក្រៅពីប្រភពទុនរបស់រដ្ឋ និងទុនកម្ចី យើងខ្ញុំកំពុងជំរុញខ្លាំងការធ្វើសង្គមភាវូបនីយកម្មនូវការវិនិយោគតាមរូបសណ្ឋាន BOT។ គោលជំហរអភិវឌ្ឍតាមរូបសណ្ឋាន BOT ជាគោលជំហរត្រឹមត្រូវមួយ ហើយសមស្របនឹងស្ថានភាពជាក់ស្ដែង ឆ្លើយតបនឹងតម្រូវការនាបច្ចុប្បន្ន”៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង

អានច្រើនបំផុត