យុគសម័យ - ជប៉ុនទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវដោយការបាញ់កាំភ្លើងធំ២១ណាត់នៅព្រលានយន្តហោះ។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវចាប់ផ្តើមដំណើរទស្សនកិច្ចនៅជប៉ុន (រូបថតៈ vov)
នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ឧសភា (ពោលគឺម៉ោង១០ព្រឹកក្នុងថ្ងៃតែមួយតាមម៉ោងក្រុង ហាណូយ) ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Haneda រាជធានីតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ន ពីថ្ងៃទី២៩ឧសភា ដល់ថ្ងៃទី២មិថុនាតាមការអញ្ជើញរបស់រដ្ឋជប៉ុន។
អញ្ជើញទទួលលោកប្រធានរដ្ឋ Tran Dai Quang និងលោកជំទាវនៅព្រលានយន្តហោះ មានវត្តមាន រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន Kazuyuki Nakane ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម Kunio Umeda និងលោកជំទាវ ឯកអគ្គរដ្ឋទូត ប្រធាននាយកដ្ឋានពិធីការ ក្រសួងការបរទេសជប៉ុន Akira Sugiyama រួមទាំងថ្នាក់ដឹកនាំ ព្រះរាជវាំង និងក្រសួងការបរទេសជប៉ុន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong និងលោកជំទាវ មន្ត្រីស្ថានទូតនិងតំណាងនិស្សិតវៀតណាមនៅជប៉ុនផងដែរ។
ជប៉ុនទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវរួមទាំងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមតាមរយៈពិធីខ្ពង់ខ្ពស់បំផុតដោយការបាញ់កាំភ្លើងធំ២១ណាត់នៅអាកាសយានដ្ឋាន។ ប្រការនេះចង់សម្តែងនូវការ យកចិត្តទុកដាក់ពិសេសរបស់ជប៉ុនចំពោះដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងនាមជាប្រធានរដ្ឋ។
ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងត្រៀមរៀបចំពិធីរំលឹកខួប លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០១៨)។
មន្ត្រីស្ថានទូតវៀតណាមប្រចាំនៅជប៉ុន ទទួលស្វាគមន៍លោកប្រធាន Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម (រូបថតៈ Vov)
នេះជាឱកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរក្រឡែកមើលឡើង វិញនូវសមិទ្ធិទទួលបានក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅ ព្រមទាំងជាឱកាសដើម្បីភាគីទាំងពីរ តបស្នងសង់គុណចំពោះមិត្តភក្តិ ដៃគូដែលបានរួមដំណើរនិងជួយគ្នាទៅវិញទៅមកជាច្រើនទសវត្សមកហើយ។
បន្ទាប់ពីមកដល់ទីក្រុងតូក្យូ ប្រធានរដ្ឋ លោក Tran Dai Quang និងគណៈប្រតិភូជាន់ខ្ពស់បានធ្វើ ដំណើរទៅទស្សនាខេត្ត Gunma។ នេះជាមណ្ឌលផលិតកម្មឧស្សាហកម្មជួរមុខរបស់ជប៉ុន។ ខេត្ត Gunma ជាខេត្តល្បីឈ្មោះដោយផ្នែកផលិតកម្មគ្រឿងម៉ាស៊ីននិងឧបករណ៍សំភារៈអេឡិចត្រូនិក។ល។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់រដ្ឋធានីតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅជប៉ុន (រូបថតៈ TTXVN)
ខេត្ត Gunma ជាខេត្តដែលមានពលករវៀតណាមធ្វើការច្រើន។ ជាពិសេស ខេត្តបានចុះហត្ថលេ ខាលើកិច្ចសហប្រតិបត្តិការរវាងខេត្ត Gunma ជាមួយវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបណ្តុះបណ្តាលវិស្វកម្មមេកានិចនិងពលករមានថ្វៃដៃខ្ពស់។
ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមនឹងបានប្រារព្ធយ៉ាងមហោឡារិកនៅបរមរាជវាំងជប៉ុន។
ព្រះចៅអធិរាជ Akihito និងអធីរាជនី Michiki និងអញ្ជើញយាងជាព្រះអធិបតីនៃព្រះរាជពិធីទទួល ស្វាគមន៍ប្រធានរដ្ឋ លោក Tran Dai Quang ដោយពិធីខ្ពស់បំផុតរបស់បរមរាជវាំងជប៉ុនសម្រាប់ប្រមកមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋ៕
(ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន