ប្រធានរដ្ឋវៀតណាម៖ វៀតណាមគាំទ្រជប៉ុនពង្រីកតួនាទីសកម្ម រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់

16:12 | 27/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នឹងអញ្ជើញួទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន ជាប់ពីថ្ងៃទី២៩ឧសភាដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៨។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី២៥ឧសភា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញឆ្លើយសំភាសន៍ជាមួួយទូរទស្សន៍ ទីភ្នាក់ងារសារព័ត៌មាននានារបស់ជប៉ុនដូចជាទូររទស្សន៍ NHK ទីភ្នាក់សារព័ត៌មាន Kyodo News និងកាសែត Nikkei ផងដែរ។

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញឆ្លើយសម្ភាសន៍សារព័ទ៌មានជប៉ុន (រូបថតៈ vov.vn)

អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា៖ នៅ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងធ្វើការផ្លាស់ប្តូរមតិអំពីទិសដៅនិងវិធានការមួយចំនួនសំដៅជមុ្រញទំនាក់ទំនងរវាងភាគីទាំងពីរ។ ក្នុងនោះ ផ្តោតសំខាន់លើការបង្កើនការជឿទុកចិត្តនយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ សហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងជម្រុញការជួបប្រាស្រ័យវប្បធម៌និងជួបប្រាស្រ័យប្រជាជនផងដែរ។ ភាគីទាំងពីរនឹងផ្លាស់ប្តូរមតិអំពីកិច្ចសហប្រតិបត្តិការនៅវេទិកាអន្តរជាតិនិងតំបន់ បញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស ក្នុងបរិបទដែលវៀតណាមនឹងកាន់តួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន ដំណាក់កាល២០១៨-២០២១។

ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តការ អភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងវៀតណាម-ជប៉ុន ធ្វើអាជីវកម្មសក្កានុភាព និងនាំទំនាក់ទំនង “ដៃគូយុទ្ធសាស្ត្រជ្រាលជ្រៅ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក”។

លោកប្រធានរដ្ឋវៀតណាមមានបំណងចង់ឲ្យភាគីទាំងពីរផ្តល់អាទិភាពជម្រុញការចងសម្ព័ន្ធសេដ្ឋ កិច្ចតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អនុវត្តប្រកបដោយប្រសិទ្ធភាព កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ច វៀតណាម-ជប៉ុន (VJEPA) ខិតខំប្រឹងប្រែងដើម្បីទទួលបានគោលដៅបង្កើនកំណើនទ្វេដងនៃទំហ៊ំពាណិជ្ជកម្ម​និងវិនិយោគនាឆ្នាំ២០២០ប្រៀបនឹងឆ្នាំ២០១៤។

ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា អស់រយៈពេល៤៥ឆ្នាំ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុនមានការអភិវឌ្ឍយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធភាព (រូបថតៈ vov.vn)

ប្រធានរដ្ឋលោក Tran Dai Quang មានបំណង ចង់ឲ្យជប៉ុនរក្សា ODA ចំពោះវៀតណាម ជាពិ សេស លើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ប្រភពធនធានមនុស្សគុណភាពខ្ពស់ ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ការពារបរិស្ថាន លើកកម្ពស់សមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ច។ វៀតណាមក៏មានបំណងចង់ឲ្យជប៉ុន ចាត់ទុកវៀតណាមជាដៃគូអាទិភាពនៃកម្មវិធី “ដៃគូមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមានគុណភាព” (២រយពាន់លានដុល្លារអាមេរិក)និង “គោលគំនិតតភ្ជាប់មេគង្គ-ជប៉ុន” (៦,៨ ពាន់លានដុល្លារអាមេរិក)។

អញ្ជើញឆ្លើយសំណួរស្តីពីគោលគំនិតសហប្រតិបត្តិការរវាងវៀតណាមជាមួយជប៉ុននៅបណ្តាវេទិការអន្តរ ជាតិនិងតំបន់ ជាពិសេសក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមនិងជប៉ុនតែងតែគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពក្នុងតំបន់។ ភាគីទាំងពីរបានគាទ្រគ្នា ចុះឈ្មោះជាសមាជិកស្ថាប័ននានារបស់អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា ចែករំលែកនូវទស្សនៈនិងរួមសហការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ សន្តិសុខតំបន់ក្នុងនោះមានបញ្ហាសមុទ្រខាងកើត គ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ គោលគំនិតមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ លើសពីនេះទៅទៀត គឺសង្កត់ធ្ងន់នូវរារៈសំខាន់នៃការធានាសន្តិភាព ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)ឆ្នាំ១៩៨២ អនុវត្តន៍ពេញលេញនិងប្រកបដោយប្រសិទ្ធសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងយ៉ាងឆាប់ៗ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានសុពលភាព។

បច្ចុប្បន្ននេះ វៀតណាមនិងសុទ្ធតែជប៉ុនជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានចាត់ទុកថា CPTPP នឹងរួមចំណែក ជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមនោះធ្វើឲ្យស៊ីជម្រៅថែមទៀត នៃទំនាក់ទំនង “ដៃគូយុទ្ធសាស្ត្រជ្រាលជ្រៅដើម្បីសន្តិភាពនិងវិបុលភាពក្នុងតំបន់អាស៊ី” រវាងប្រទេសទាំងពីរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត